ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់៣នាក់​ករណីហឹង្សាយកកាំបិតបុ័ងតោ​កាប់ភាគីម្ខាងទៀតរបួសធ្ងន់ធ្ងរ

17

ភ្នំពេញ៖ក្រុមសមត្ថកិច្ចប៉ូលិសបានអោយដឹងនៅល្ងាចថ្ងៃទី១៤ខែីហានេះដោយស្ដីពី: ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់គ្នាទៅវិញទៅមកដោយភាគីម្ខាងយកកាំបិតបុ័ងតោកាប់ទៅលើភាគីម្ខាងមានគ្នា០២នាក់បណ្ដាលឲ្យរងរបួសខ្នងឆ្វេង , ខ្នងខាងស្ដាំ , ស្មាខាងឆ្វេងរបួសធ្ងន់ចំណែកភាគីម្ខាងទៀតបានយកដុំថ្មវាយទៅលើក្បាលភាគីម្ខាងម្នាក់ឯង​បណ្ដាលឲ្យរងរបួសបែកក្បាលផ្នែកខាងលើខាងឆ្វេង និងរបួសជើងឆ្វេង) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រមសមត្ថកិច្ចបន្តទៀថានៅថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១០:៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់គ្នាទៅវិញទៅមកដោយភាគីម្ខាងម្នាក់ឯងបានយកកាំបិតបុ័ងតោកាប់ទៅលើភាគីម្ខាងមានគ្នា០២នាក់បណ្ដាលឲ្យរងរបួសខ្នងឆ្វេង , ខ្នងខាងស្ដាំ , ស្មាខាងឆ្វេងរបួសធ្ងន់ចំណែកភាគីម្ខាងទៀតបានយកដុំថ្មវាយទៅលើក្បាលភាគីម្ខាងម្នាក់ឯង​បណ្ដាលឲ្យរងរបួសបែកក្បាលផ្នែកខាងលើខាងឆ្វេង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤០ ផ្លូវលេខ២៤៧ ក្រុមទី២៧ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករឡើងដោយ៖ជនសង្ស័យភាគីទី១
១-ឈ្មោះ កែន ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខយាមក្រុមហ៊ុនកង់ហ្គូរូ ស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងក្រុមហ៊ុនកង់ហ្គូរូ ដែលមានទីតាំងផ្ទះលេខ២០៩BE ផ្លូវលេខ២៤៥ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។រងរបួសក្បាលផ្នែកខាងលើខាងឆ្វេង និងជើងខាងឆ្វេង ។
ជនសង្ស័យភាគីទី២
២-ឈ្មោះ មាស ណាត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី (PassApp) ស្នាក់នៅផ្ទះលេខ២៣៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។រងរបួសធ្ងន់ខ្នង០៣កន្លែង របួសរយាស់ប្រហែល១២សង់ទីម៉ែត្រ ) ។
៣-ឈ្មោះ សំ វណ្ណះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើដែក ស្នាក់នៅផ្ទះលេខ២៣៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។រងរបួសលើស្មាខាងស្ដាំនិងស្មាខាងឆ្វេង រយាស់ ប្រហែល១២ សង់ទីម៉ែត្រ,កំភួនដៃស្ដាំនិងម្រាមដៃស្ដាំ
វត្ថុតាងចាប់យកមាន៖កាំបិតបុ័ងតោដងឈើចំនួន០១ (ចាប់យកពីឈ្មោះ កែន ប៊ុនធឿន ) , ដុំថ្មចំនួន០២ដុំ (ចាប់យកពីឈ្មោះ សុំ វណ្ណះ ) , ដូយសំរាប់ដូយកង់បីចំនួន (ចាប់យកពីឈ្មោះ មាស ណាត ) ។
ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំង០៣នាក់នេះ ជាលទ្ធផល មានភាព អវិជ្ជមាន (គ្មានសារធាតុញៀន) ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង