ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់តាមដីកា

16

ភ្នំពេញ៖ក្រុមសមត្ថកិច្ចបានអោយដឹងថាដោយស្តីពីការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន​ពីបទសម្រួលឲ្យប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ៖
ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង​៨យប់នៅចំណុច ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គាំ ជីវ័ន ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ២៣៥ ផ្លូវលំ ក្រុមទី៥ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ (មានផ្ទុកសារធាតុញៀន​ក្នុង​ទឹកនោម) តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៨៣១ «គ» ដ.ច.ន ចុះថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ចេញដោយលោក កែវ មុនី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ភ្នាត និង ផ្ទះបែបសំណង់អនាធិបតេយ្យ ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៦ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ គាំ ជីវ័ន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង