ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហា​ងប​ញ្ចូលហ្គា​សមួ​យត្រូវភ្លើងឆេះទាំងស្រុង ខូចខាតម៉ូតូ និងរថយន្ត ​៣គ្រឿង

24

សៀមរាប៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង១៣:៣០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានករណីផ្ទុះធុងហ្គាស ​បង្កជាអគ្គិភ័យឆាបឆេះ នៅម្តុំផ្លូវលោកតានើយ​ ទល់មុខពេទ្យនាគទេ​ព ​ក្នុងក្រុ​ងសៀ​មរាប។
ករណីនេះ រថយ​ន្តព​ន្លត់អគ្គិភ័យជាច្រើនគ្រឿង​ កំពុង​ចេញ​ជួយអន្តរាគមន៍បាញ់ទឹកពន្ល​ត់​ ។

លោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងថា រាយការណ៍បឋម ការ​ខូច​ខាតហា​ងប​ញ្ចូលហ្គា​សមួ​យទាំងស្រុង ម៉ូតូចំនួន២គ្រឿង រថយន្តដឹកហ្គាសចំនួន ​១គ្រឿង សមត្ថកិច្ចយើងអន្តរាគមន៍​ប្រើ​ប្រាស់រ​ថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងការអន្តរាគមន៍​ពន្លត់ ពេលនេះសមត្ថកិច្ចយើង​គ្រ​ប់គ្រង​សភាព​ការណ៍បានទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង