ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនទទួលបានការអប់រំ ​និងកា​របណ្តុះ​បណ្តាលជំ​នាញវិ​ជ្ជាជីវៈពេ​ញលេញ​ ប្រកប​ដោយគុ​ណភាព និង​សមធ​ម៌ ឆ្លើយតបនឹងតម្រូវការ​ទីផ្សារ​ការងា​ររប​ស់កម្ពុ​ជា

28

ព្រះសីហនុ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ អមដំណើរដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាបេក្ខជនបេក្ខនារីដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅសម័យប្រឡង ១៩សីហា ឆ្នាំ២០១៩ ខាងមុខ។ ពីធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យឡាហ្វ ដោយមានការចូលរួមពីសិស្សានុសិស្សជិត ១០០០នាក់។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងស្វាគមន៍ដោយបានសង្កត់ធ្ងន់ទៅលើការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីបានប្រឡងជាប់និងទទួលបាននិន្ទេសល្អ តាមពាក្យស្លោក អ្នកចេះទើបជាប់ និងអ្នកពូកែបានរង្វាន់ ។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានប្រកាសផ្តល់ង្វាន់ចំពោះបេក្ខជន ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិន្ទេសA នឹងទទួលបានម៉ូតូ ១ គ្រឿង និងថវិការ១ពាន់ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា សិស្សានុសិស្សនាពេលបច្ចុប្បន្ន មានឱកាសច្រើនក្នុងការសិក្សារៀសូត្រ ខិតខំសិក្សាស្រាវជ្រាវ ដើម្បីប្រឡងឱ្យបានជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រើប្រាស់ឱកាសច្នៃប្រឌិតខ្ពស់ ចំពោះការជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត មានការគិតគូរខ្ពស់ ដើម្បីសម្រេចគោលដៅជីវិតដែលខ្លួនបានប្រាថ្នា។

លោក សាយ សំអាល់ បានមានប្រសាសន៍ជំរុញឱ្យក្រុមការងារចុះជួយខេត្តទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរខេត្ត ស្ថាប័នមន្ទីរនានា ដើម្បីផ្តល់ឱកាសឱ្យយុវជនទទួល បានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាពនិងសមធម៌ ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគតនៅលើទីផ្សារការងាររបស់ប្រជាជនកម្ពុជា នៅខេត្តព្រះសីហនុផងដែរ។

សូមបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា ប្រកាសយកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ដែលក្នុងនោះ នៅខេត្តព្រះសីហនុមានមណ្ឌលប្រឡងចំនួន៥ ក្នុងក្រុងព្រះសីហនុចំនួន៣ និងនៅស្រុកព្រៃនប់មានចំនួន ២មណ្ឌល។ (ថ្នាក់វិទ្យាសាស្ត្រ២ ថ្នាក់សង្គម៣) ស្មើ ៦៧បន្ទប់និងមានបេក្ខជនសរុបចំនួន១៥៧០នាក់ ស្រី៧៤៤នាក់ ក្នុងនោះបេក្ខជនស្វ័យរិនមានចំនួន ២០៣នាក់ ស្រី៨៩នាក់ ៕

អត្ថបទដែលជាប់ទាក់ទង