ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តម​សេនីយ៍​ត្រី មាស សុវណ្ណ៖ គ្រឿងញៀនបំផ្លិចបំ​ផ្លាញ​អនា​គត គ្រួសារ ទ្រព្យសម្ប​ត្តិ ​និងស​ង្គម​ជាតិយើ​ង

41

បាត់ដំបង៖ លោកឧត្តម​សេនី​យ៍ត្រី មាស សុវណ្ណ មេបញ្ជាការ ក​ងរាជ​អាវុ​ធហត្ថ​ខេត្តបា​ត់ដំ​បង កាលពីពេលថ្មី​ៗកន្ល​ងនេះ បានលើ​កឡើង​ថា គ្រឿងញៀនបំផ្លិចបំផ្លា​ញអ​នាគត គ្រួសារ ទ្រព្យសម្បត្តិ​ និងស​ង្គមជា​តិយើង ការលើកឡើង​ដូចនេះ គឺនៅក្នុងពិធីសំ​ណេះណា​ល និងអប់រំដ​ល់​ស្រទាប់​យុវ​ជន កំពុងស​ម្រាក​ព្យាបាល​ ​ផ្ដាច់​សា​ធាតុញៀ​ន នៅមណ្ឌលកងរាជ​អាវុ​ធហត្ថខេត្តបាត់​ដំប​ង ដោយលោក​ឧត្តម​សេនី​យ៍ត្រី មេបញ្ជាការ កងរាជអាវុធ​ហត្ដ​ខេត្ត​បាត់ដំ​បង ក្នុងនោះផងដែ​រ លោក ឧត្តមសេនីយ៍ ក៏បានផ្ញើសារមួ​យចំ​នួនដ​ល់យុវ​ជន កំពុងសម្រាក​ព្យាបា​លផ្ដា​ច់សា​ធាតុ​ញៀន ត្រូវនិយាយថាទេ ​ចំពោះគ្រឿងញៀ​ន,​ យុវ​ជ​នល្អ រួមគ្នា​គាំ​ទ្រ កម្ចាត់គ្រឿង​ញៀន, គ្រឿងញៀន​បំផ្លា​ញការ​សិក្សា និងជីវិតស្រស់ថ្លា​របស់​យុវ​វ័យ, គ្រឿងញៀនប​ង្កឱ្យមា​នអំពើ​ហឹង្សា និងឧក្រិដ្ឋ​កម្ម​, រួមគ្នា​បង្កា​រ និងដោះស្រាយប​ញ្ហាថ្នាំ​ញៀន​, លុបបំបាត់ថ្នាំញៀន​ ត្រូ​វផ្ដើមចេញ​ពី​យើងទាំ​ងអ​ស់គ្នា, យើងទាំងអ​ស់គ្នា​ ត្រូវចូ​លរួ​មធ្វើឱ្យសង្គ​មគ្មាន​ថ្នាំញៀន, ដើម្បីសុខភា​ព ​និងអនា​គ​តភ្លឺថ្លា សូ​មបដិ​សេធថ្នាំ​ញៀន ៕

អត្ថបទដែលជាប់ទាក់ទង