ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញបញ្ជាក់ថា៖ កន្លងមករដ្ឋបាលរាជធានីបានចេញអាជ្ញាបណ្ណ័ឲ្យបើកអាជីវកម្មinternet cafeជាច្រើនកន្លែងតែមានម្ចាស់អាជីវកម្មខ្លះប្រព្រឹត្តខុសច្បាប់

47

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការផ្តល់សេវារដ្ឋបាលលើវិស័យពត៌មាន(InternetCafé)តាមរយះច្រកចេញចូលតែមួយរាជធានីភ្នំពេញដែលជាវិស័យមួយក្នុងចំណោមវិស័យទាំង១៤ដែលត្រូវប្រើប្រាស់យន្តការច្រកចេញចូលតែមួយរាជធានីភ្នំពេញហើយរដ្ឋបាលរាជធានីភ្នំពេញបានផ្សព្វផ្សាយរួចអស់ច្រើនវិស័យមកហើយក្នុងគោលបំណងប្រាប់ដល់ប្រជាពលរដ្ឋ,មន្ត្រីពាក់ពន្ធ័,អាជីវករ,ពាណិជ្ជករដែលរកស៊ីក្នុងវិស័យនិមួយៗបានយល់ដឹងច្បាស់ពីយន្តការច្រកចេញចូលតែ១ដែលកាន់តែងាយស្រួលការកំណត់ពេលវេលាច្បាស់លាស់និងតំលៃសេវាត្រូវបានកំណត់ប្រកបដោយតម្លាភាពតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។

   លោកហួតហៃអភិបាលរងរាជធានីភ្នំពេញក្នុងពិធីផ្សព្វផ្សាយនារសៀលថ្ងៃទី១៩កក្កដាបានលើកឡើងថាអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ បានដំណើរការរយៈពេលជិតមួយឆ្នាំហើយជាកន្លែងប្រមូលផ្តុំផ្តល់សេវាបំរើប្រជាពលរដ្ឋក្នុងទីកន្លែងតែមួយងាយស្រួលមិនស្មុកស្មាញបងប្អូនអ្នកមករកសេវាគឺដាក់នៅកន្លែងនេះហើយមកយកឯកសារវិញនៅកន្លែងនេះដោយកំណត់តំលៃសេវានិងពេលវេលាច្បាស់លាស់គ្មានការសូកប៉ាន់ក្រោមតុលើតុខុសនិតិវិធីនោះឡើយ។

  លោកអភិបាលរងថ្លែងថាកន្លងមករដ្ឋបាលរាជធានីភ្នំពេញបានចេញអាជ្ញាបណ្ណ័ឲ្យបងប្អូនអាជីវករប្រកបអាជីវកម្ម(Internet Café)ជាង១០០ទីតាំងក្នុងរាជធានីភ្នំពេញ។តែទីតាំងខ្លះក្រោយពីទទួលបានអាជ្ញាបណ្ណ័ហើយបែរជាទៅប្រកបរបរខុសច្បាប់ដូចជាដាក់ហ្គេមបាញ់ត្រី,ដាក់ជាទីតាំងភ្នាល់បាល់ជល់មាន់ជាដើមដែលជាល្បែងស៊ីសងខុសច្បាប់។

    លោកបន្តថាការចេញអាជ្ញាបណ្ណ័ឲ្យបងប្អូនគឺអោយរកស៊ីត្រឹមត្រូវស្របច្បាប់តែបើបងប្អូនទៅប្រព្រឹត្តខុសគោលដៅត្រូវប្រឈមចំពោះមុខច្បាប់ដដែល។

   លោកអភិបាលរងបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវសហការឲ្យបានជិតស្និតជាមួយមន្ទីរពត៌មានរាជធានីភ្នំពេញក្នុងការតំរង់ទិសអាជីវកម្ម(Internet Café)ឲ្យស្របតាមច្បាប់និងការណែនាំរបស់អាជ្ញាធរ៕

 

អត្ថបទដែលជាប់ទាក់ទង