ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរក្រុងព្រះសីហនុ សម្រេចវាយកម្ទេចសំណង់រំលោភលើចិញ្ចើមផ្លូវ ១កន្លែង ក្រោយពីទុកពេលអោយរុះរើជាច្រើនថ្ងៃ

38
ខេត្តព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុ បានសម្រេចវាយកម្ទេចសំណង់ ដែលរំលោភលើចិញ្ចើមផ្លូវ ១កន្លែង ក្រោយពីទុកពេលអោយរុះរើចំនួន៣ថ្ងៃ តែម្ចាស់សំណង់រឹងទទឹង មិនស្តាប់តាមការណែនាំរបស់អាជ្ញាធររហូតដល់១០ថ្ងៃ ទើបក្រុមការងាររបស់ក្រុងសម្រេចវាយកំទេចតែម្តង ដើម្បីជាការព្រមានកុំអោយមានបាតុភាពបែបនេះកើតឡើងទៀត។
   មន្រ្តីដែលដឹកនាំក្រុមការងារក្រុងព្រះសីហនុ បានអោយដឹងថា នាថ្ងៃសុក្រ ១៩ កក្កដា២០១៩នេះ ក្រុមការងារក្រុងព្រះសីហនុ បានវាយកម្ទេចសំណង់រំលោភលើចិញ្ចើមផ្លូវ ១ទីតាំងនៅតាមបណ្តោយផ្លូវមិត្តភាព ភូមិ៣ សង្កាត់៤។
  មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ទីតាំងសំណង់នេះ កន្លងមកក្រុមការងារក្រុង បានចុះបាញ់ថ្នាំ និងធ្វើកំណត់ហេតុ ឲ្យម្ចាស់រុះរើដោយខ្លួនឯងរួចហើយ ព្រមទាំងបានទុកកពេល៣ថ្ងៃដើម្បីអោយធ្វើការរុះរើ ។ប៉ុន្តែជាក់ស្តែង១០ថ្ងៃហើយ ម្ចាស់មិនព្រមរុះរើតាមទេ ដូច្នេះហើយទើប ក្រុមការងារចុះទៅវាយកម្ទេចនៅថ្ងៃនេះតែម្តង៕
អត្ថបទដែលជាប់ទាក់ទង