ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្ត​ព្រះ​វិហារ​ បាននិងកំពុងបន្តការងារថែទាំកំណាត់ផ្លូវលេខ៦៤ជាង៥០គីឡូម៉ែត្រនិងកំពុងកៀរសម្រួល​ថែមក្រួសក្រហម​ លេីកំណាត់ផ្លូវជាតិលេខ​៩៥ជាង២០គីឡូម៉ែត្រ

132
ខេត្ត្តព្រះវិហារ៖ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួល មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ៦៤ប្រវែងជាង៥០គីឡូម៉ែត្រនិងមួយក្រុមទៀតបាននិងកំពុងកៀរសម្រួល​ ថែមក្រួសក្រហម​ ​លេីកំណាត់ផ្លូវជាតិលេខ​ ៩៥ ដែលសល់​ប្រវែងជាង២០គីឡូម៉ែត្រមិនទាន់​ក្រាលកៅស៊ូ។

     លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងថា នៅថ្ងៃទី​១១កក្កដា២០១៩នេះ​ ក្រុម​ការងារ​ថែទាំ​ផ្លូវថ្នល់ចំនួនពីរក្រុមរបស់​មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ បាននិងកំពុងតែ​មមាញឹក​ ក្នុងការថែទាំជាតិ​លេខ​ ៦៤ប្រវែង​ ៥២,១៥គីឡូម៉ែត្រ (PK60+000 ដល់​ PK112+150)​ ដោយបាញ់​កៅស៊ូ​សៀល​ ស្នាមប្រេះ​ និងស្រុត​ ចន្លោះ​ពី គីឡូម៉ែត្រ​ ៧៥+០០០ ដល់​គីឡូម៉ែត្រ​ ​៩៦+៥០០​ =​ ២២៤ម៉ែត្រការ៉េ​ និងមួយ​ក្រុម​ទៀតបានកំពុង កៀរសម្រួល​ ថែមក្រួសក្រហម​ ​លេីកំណាត់ផ្លូវជាតិលេខ​ ៩៥ ដែលសល់​ប្រវែង២០,៤គីឡូម៉ែត្រមិនទាន់​បានក្រាលកៅស៊ូ គឺ​ចាប់ពីទីរួមស្រុក​ឆែប ដល់ស្រុកជ័យសែន​ ខេត្ត​ព្រះវិហារ​។

    លោកសំ លាងទ្រី បានបញ្ជាក់ផងដែរថា ខាងលើនេះជាសកម្មភាព​ថែទាំផ្លូវប្រចាំ​ឆ្នាំ​២០១៩ ក្រោមការណែនាំពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកអភិបាលខេត្តព្រះវិហារ ដើម្បីធ្វើយ៉ាងណាកុំអោយផ្លូវទទួលរងការខូចខាតធ្ងន់ធ្ងរ ចំណាយលុយច្រើន និងម្យ៉ាងទៀត ក៏ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង