ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញក្នុងអណត្តិទី២របស់ក្រុមប្រឹក្សាបានបង្ហាញពីស្នាដៃជាច្រើន ជាមួយនឹងការដាក់ទិសដៅការងារ រយៈពេល៣ខែបន្ត ក្នុងអណត្តិទី៣

84

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្នុងអណត្តិទី២របស់ក្រុមប្រឹក្សាកន្លងមកនេះបានបង្ហាញពីស្នាដៃជាច្រើនលើការងារអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការបំរើសេវាជូនប្រជាពលរដ្ឋ និងការងារទប់ស្កាត់បទល្មើសផ្សេងៗដើម្បីធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ជាមួយនឹងការដាក់ទិសដៅការងាររយៈពេល៣ខែបន្ត ក្នុងអណត្តិទី៣ផងដែរ។
នេះបើតាមការបញ្ជាក់ពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៥ខែមិថុនាក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្រោមវត្តមានលោកប៉ាសុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ព្រមទាំងសមាជិកសមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីជំនាញអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមរបាយការណ៍សង្ខេបដែលអានដោយលោកឃួង ស្រេង បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញក្នុងការដឹកនាំរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២ បានបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទសរុបចំនួន២៨ករណី ក្នុងនោះស្នើរសុំផាកពិន័យ៣ករណី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចំនួណ០២ករណីដុតបំផ្លាញចោលឧបករណ៍នេសាទចំនួន២៣
ករណី។
បង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទសរុបចំនួន ៣៨ករណីក្នុងនោះពិន័យអន្តរការណ៍ ២០ករណីនិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ១៨ករណី។ ស្តារប្រឡាយនៅតាមបណ្តាសង្កាត់នានាក្នុងរាជធានីភ្នំពេញ បានប្រវែងសរុបចំនួន២៨,៨៤៤ម៉ែត្រ។ ឧស្សហ៍កម្មធុនតូច មធ្យមនិងសិប្បកម្មមានមូលដ្ឋានផលិតកម្មសរុបចំនួន៤០៣០មូលដ្ឋាន ពលករសរុបចំនួន៧៥,៤២៥នាក់ ក្នុងនោះមានច្បាប់អនុញ្ញាតិពីក្រសួង៧២១មូលដ្ឋាននិងមន្ទីរ៣,២៥៧មូលដ្ឋាន។
តបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋក្នុងខណ្ឌទាំង១២ បានចំនួន ១០៥,២១៧គោលដៅ។បានចេញលិខិតអនុញ្ញាតិប្រកប អាជីវកម្មនិងសេវាកម្មចំនួនសរុប៤,៣៩៣ទីតាំង ក្នុងនោះទីតាំងថ្មីចំនួន១,១៧៥ទីតាំង និងទីតាំងបន្តចំនួន៣,២២៣ទីតាំង។ បង្ក្រាបបទល្មើសគយបានចំនួនសរុប២,៩៣២ករណី ក្នុងនោះល្មើសច្បាប់គយលើសពី៣០០ដុល្លារចំនួន៣៣៨ករណីនិងល្មើសច្បាប់គយត្រឹម៣០០ដុល្លារចំនួន២,៥៩៤ករណី។
បង្ក្រាបទល្មើសព្រហ្មទណ្ឌបាន ៣,៧៧៧ករណី ស្មើនឹង៨៣%នៃបទល្មើសរួម ឃាត់ខ្លួនជនល្មើសបាន៥,៤២៨នាក់។បង្ក្រាបបទល្មើសគ្រឿងញៀនបាន៥,៧៩៧ករណី ឃាត់ខ្លួន១២,៩៤០នាក់ ស្រី៩៨៥នាក់ ដកហូតគ្រឿងញៀននិងឧបករណ៍ប្រ់ប្រាស់ផ្សេងៗ។ បង្កាទប់ស្តាត់ និងបង្ក្រាបក្មេងទំនើងបានចំនួន១,៨៨៥ករណីឃាត់ខ្លួនចំនួន៣,០២០នាក់ ស្រី៦១៣។បង្ក្រាបករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទបានចំនួន១១៩ករណីឃាត់ខ្លួន២៥១នាក់ស្រី១៥៤នាក់ ជនបរទេស៣២នាក់។បង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន៦៣៥ករណី ឃាត់ខ្លួន២,០៦២នាក់ ស្រី៦១៣នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។បង្ក្រាបបទល្មើសសេដ្ឋកិច្ចបានចំនួន៣៦ករណី ឃាត់ខ្លួន១២នាក់ កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់និងសហការបង្ក្រាបបទល្មើសជាមួយស្ថាប័នពាក់ព័ន្ធបានចំនួន៣២ករណី ឃាត់ខ្លួន៦នាក់ស្រីម្នាក់។
គ្រោះថ្នាក់ចរាចណ៍កើតឡើង៣,១៨៤/៣,២៧១លើកថយចុះ៨៧លើកស្មើនឹង២,៦៥% បណ្តាលអោយមនុស្សស្លាប់១,១២៦នាក់/៨៨៦នាក់កើនឡើង២៤០នាក់ស្មើនិង២៧,០៧% របួស៤,០៧៤នាក់/៤,៥៥៤នាក់ថយចុះ៤៨០នាក់ស្មលនឹង១០,៥៤%។
ចំពោះទឹសដៅការងាររយៈពេល៣ខែត្រីមាសទី២ឆ្នាំ២០១៩ដែលត្រូវអនុវត្តបន្ត រដ្ឋបាលរាជធានីនិងបន្តចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃរួមទាំងបន្តចុះបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ។ត្រៀមអនុវត្តគម្រោងថែទាំផ្លូវជាលក្ខណប្រចាំចំនួណ៤៩ខ្សែរប្រវែ៤,៧៥០ម៉ែត្រនៅក្នុង មូលដ្ឋានខណ្ឌដង្កោ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ បន្តចុះពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាលនៅតាមបណ្តារមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក និងបន្តចាត់វិធានការណ៍រដ្ឋបាលនិងវិធានការណ៍ច្បាប់ដើម្បីលប់បំបាត់ទីតាំងបើកសេវាសុខាភិបាលឯកជន ឱសថដ្ឋាននិងឧសថដ្ឋានរងខុសច្បាប់។បន្តការងារចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធនិងផ្តល់សេវាសាធរាណៈតាមការិយាល័យ ច្រកចេញចូលតែមួយលើការងារសាងសង់និងប្រគល់បណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ។
បន្តចុះណែនាំប្រជាពលរដ្ឋនៅតាមគេហដ្ឋានអោយយល់ពីបញ្ហាបរិស្ថាន។បន្តជំរុញភូម សង្កាត់មានសុវត្ថិភាពអោយបានល្អព្រមៗគ្នាជំរុញគ្រប់ភូមិសង្កាត់ចូលរួមក្នុងចលនា សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងសកម្ម។
លោកប៉ាសុជាតិវង្សបានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ចំនួន៤ ក្នុងនោះ
រួមមាន ៖ ១ ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥សណនរបស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សានិងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា
ទី២ ផ្ដួចផ្ដើមសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ៣ សម្រាប់រយៈពេល ១២ ខែឆ្នាំ ២០១៩ – ២០២០ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ។ទី៣ របាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់គណៈអភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញក្នុងអាណត្តិទី ៗរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនិងការងារសេសសល់ទិសដៅការងាររយៈពេលបីខែដែលបានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី ២នឹងត្រូវអនុវត្តបន្តនិងនិងទី៤ បញ្ហាផ្សេងៗ៕

 

អត្ថបទដែលជាប់ទាក់ទង