ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ ប៉ុនប៉ង​ឃាតកម្ម​ ប្រើកាំភ្លើងអាកាបាញ់រះ

51

​ភ្នំពេញ​ ៖​ ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ប៉ុនប៉ង​ឃាតកម្ម​ នៅ​ចំណុច​ក្នុងផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២២​និង​៣៥​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ​ ហេង​ សុ​វ​ណ្ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ នគរបាល​ (​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​)​ ស្នាក់​នៅផ្ទះ​លេខ​៤៨​ស្ទួន​ ផ្លូវ​បេតុង​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ភ្នំពេញ​ (​គ្មាន​សារធាតុ​ញៀន​)​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សុង​ សូ​ណា​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បោក​អ៊ុតខោ​ងាវ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​១០​ ផ្លូវ​បេតុង​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ភ្នំពេញ​ ។​
​សម្ភារ​ខូចខាត​ ៖​ ធ្លុះ​ការ៉ូ​ ,​ ធ្លុះ​ទ្វារ​កញ្ចក់​ ,​ ធ្លុះ​ពិ​ដាន​ និង​ធ្លុះ​កញ្ចក់​បង្អួច​ឡៅតឿ​ ។​

​សម្ភារ​បន្សល់​ទុក​ ៖​ អាកា​ស្វាយ​បត់​ ០១​ដើម​ លេខ​១៦២០៤៦១​ ,​ បង់​០១​ មាន​គ្រាប់​១២​គ្រាប់​ សំបក​គ្រាប់​១១​ ,​ ក្បាល​គ្រាប់​០២​ ,​ រថយន្ត​០១​គ្រឿង​ ម៉ាក​ស្តា​រិច​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX-9509​ ។​

​ដំណើររឿង​ ៖​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​ របស់​ខ្លួន​ ស្រាប់តែ​ឭ​សំលេង​ផ្ទះ​គ្រាប់​កំ​ភ្លើង​ ចូល​ក្នុងផ្ទះ​ជួល​របស់​ខ្លួន​ជា​ច្រើ​គ្រាប់​ រួច​ជនសង្ស័យ​បាន​បើ​ឡាន​គេចខ្លួន​ទៅ​បាត់​ ។​ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ ធ្វើការ​ស្រាវជ្រាវ​ តាម​កាមេរ៉ា​សុវត្ថិភាព​ កំណត់​បាន​ភិនភាគ​ជនសង្ស័យ​ និង​បាន​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ នៅ​ក្នុងផ្ទះ​របស់​ខ្លួន​លេខ​៤៨​ស្ទួន​ ផ្លូវ​បេតុង​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ យក​មក​ធ្វើការ​សាកសួរ​នៅ​អ​ធី​ការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង