ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខាំ ខ្លានាង និងឯម ឡេងលីចេញតស៊ូជាមួយអ្នកប្រដាល់ថៃជាថ្មី

19

​ភ្នំពេញ:លើសង្វៀនChampion របស់អាស៊ីអាគ្នេយ៍ព្រលប់ថ្ងៃទី១៦មិថុនាអ្នកប្រដាល់កម្ពុជាខាំ ខ្លានាងក្លិបរ៉ាហាប់ស្វាយប៉ាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃគៀវ បា(Kiev Ba) ។​គៀវ បាខានមកប្រកួតនៅស្រុកខ្មែរមួយរយៈហើយគេធ្លាប់ឈ្នះខាំ ខ្លានាងដោយវាយឲ្យសន្លប់តែជំនួបលើកនេះមិនទាន់ដឹងថានរណា ជាអ្នកឈ្នះនោះទេព្រោះខ្លានាងមួយរយៈនេះគេមានការ ប្រកួតច្រើនហេតុនេះគេក៏មានការ រីកចម្រើនមិនតិចដែរ ។

​ចំពោះអ្នកប្រដាល់ថៃគៀវ បាវិញគេក៏ឧស្សាហ៍ឡើងមកប្រកួតនៅស្រុកខ្មែរដែរ ។ គេជាអ្នកប្រដាល់ដែលមានរបៀបវ៉ៃល្អ រហ័ស និងការពារបានមាំល្អណាស់ ។ ជំនួបលើកនេះបើខ្លានាងមិនប្រយ័ត្នទេនោះគេក៏អាចនឹងត្រូវ អ្នកប្រដាល់ថៃរូបនេះវ៉ៃឲ្យសន្លប់ម្ដងទៀតក៏ថាបានដែរ ។

​ខ្លានាងមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧០ដង ចាញ់១៦ដង និងស្មើពិន្ទុ៤ដង ។ ចំពោះគៀវ បាវិញគេមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដង ចាញ់១១ដង និងស្មើពិន្ទុ២ ដង ។ ខាំ ខ្លានាងសងសឹកជាមួយគៀវ បាបានសម្រេចឬទេ ?

​ឯម ឡេងលីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកង ថៃឡេន(Kong Thailand)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

​ឡេងលីមួយរយៈនេះការប្រកួតរបស់គេតែងតែបានទទួលជ័យជំនះគ្រប់ការប្រកួតមិនតែប៉ុណ្ណោះការប្រកួត ភាគច្រើនគេយកឈ្នះគូប្រកួតបានមុនទឹកទី៥ទៀតផង ។ចំពោះកង ថៃឡេនគេធ្លាប់មកប្រកួតនៅស្រុកខ្មែរមួយដងដែរ គេមិនមែនជាដុំសាច់ដែលស្រួលទំពារនោះទេ ។

​អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន១២០ដង ឈ្នះ១០៧ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ។ចំពោះឯម ឡេងលីវិញគេមានប្រវត្តិប្រកួតចំនួន៤៨ដង ឈ្នះ៣៩ដង ចាញ់៦ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន២២ដង ។នរនាឈ្នះក្នុងការប្រកួតនេះ ?


អត្ថបទដែលជាប់ទាក់ទង