ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លាប រដ្ឋាស្កាត់ពីបន្ទាយមានជ័យមកសាកជាមួយ អ្នកប្រដាល់ថៃសៀរ ផានុម

14

​ភ្នំពេញ:អ្នកប្រដាល់កម្ពុជាលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យបានស្កាត់មកពីខេត្តរបស់ខ្លួននាជាយដែនខាងលិច មកប្រកួតជាមួយអ្នកប្រដាល់ថៃសៀរ ផានុម(Sear Phanum)លើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៦មិថុនា ។

​អ្នកប្រដាល់កន្តឿរូបនេះគេមានកណ្ដាប់ដៃធ្ងន់ណាស់មិនតែប៉ុណ្ណោះគេមានកម្លាំងគ្រប់គ្រាន់ដើម្បីតស៊ូជាមួយ គូប្រកួតបាន៥ទឹកដោយគ្មានបញ្ហា ។ជាមួយនឹងជើងរឹងដូចថ្មនោះអ្នកប្រដាល់រូបនេះប្រើជង្គង់ និង កែងបានរហ័សនិងគេចចេញពីការវាយប្រហាររបស់គូប្រកួតបានលឿនទៀតផង ។

​ចំពោះសៀរ ផានុមវិញនេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថាតើអ្នកប្រដាល់រូបនេះ ខ្លាំងឬខ្សោយហើយមានរបៀបវ៉ៃយ៉ាងណានោះទេ ។

​សៀរ ផានុមមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៤៩ដង និង ចាញ់១៣ដង ។ ចំពោះលាប រដ្ឋាវិញគេមានប្រវត្តិប្រកួតចំនួន៦២ដងដូចគ្នាឈ្នះ៤៧ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ ជំនួបមួយនេះមិនដឹងថាជ័យជំនះបានទៅ
អ្នកប្រដាល់កម្ពុជាលាប រដ្ឋា ឬបានទៅអ្នកប្រដាល់ថៃសៀរ ផានុមឡើយ ។​វេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ថៃផេត សារីឈុន(Phat Sarychhun) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​សុភ័ក្រ្តគេវ៉ៃបានល្អជាមួយអ្នកប្រដាល់រួមជាតិតែពេល ជួបជាមួយអ្នកប្រដាល់ថៃស្មារតីរបស់គេបែរជាស្រុតចុះទៅវិញ ។ អ្នកប្រដាល់រូបនេះមានផ្លែល្អទាំងអស់ហើយថែមទាំងរហ័សរហួនទៀតផង ។ ចំពោះផេត សារីឈុនវិញនេះជាលើកដំបូងហើយដែល គេមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ ។​មិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះ ខ្លាំងឬខ្សោយនោះទេតែគេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៥០ដង និងចាញ់៨ដង ។ចំពោះសុភ័ក្រ្តក្នុងប្រវត្តិប្រកួតចំនួន៧១ដងរបស់គេឈ្នះ៥៥ដង ចាញ់១៥ដង និងស្មើពិន្ទិ១ដង ។

អ្នកប្រដាល់ចំណូលថ្មីជនជាតិថៃរូប នេះអាចយកឈ្នះលើវេង សុភ័ក្រ្តបានឬទេ ?

អត្ថបទដែលជាប់ទាក់ទង