ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្តាយចុង និងកូនដើម កើតទំនាស់ដណ្តើមកេរ្តិ៍ទ្រព្យសម្បត្តិបែងចែកមិនដាច់ ទោះមានដីកាពីតុលាការក្តី ក្រោយប្តីនិងឪពុក ស្លាប់

10

ភ្នំពេញ ៖ ជម្លោះដណ្តើមកេរ្តិ៍ទ្រព្យសម្បត្តិរវាងម្តាយចុង និងកូនចុង ដែលបែងចែកមិនទាន់ដាច់ស្រេច ក្រោយពីប្តី, ឪពុក ទទួលមរណភាពទៅហើយ សម្រេចស្ថិតនៅលើតុលាការ ទោះជាទ្រព្យអចលនវត្ថុ ដី ផ្ទះ តុលាកាដាក់ឲ្យមានសិទ្ធិមនុស្ស៣នាក់ គ្រប់គ្រងហើយក៏ដោយ តែត្រូវបានភាគីកូនៗដើមបង្កើតចេតនាចង់ដេញម្តាយចុងចេញ ដោយប្រគល់ឲ្យតែទ្រព្យ តែរថយន្តម៉ាកតូយ៉ូតាស៊ីណាមួយគ្រឿងតែប៉ុណ្ណោះ។

ជម្លោះនេះកើតឡើង បន្ទាប់ពីតុលាការ ចុះមកអនុវត្តសាលដីកា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ រួចមក កើតរឿងភ្លាមៗ ដោយម្តាយចុងមិនសុខចិត្ត ដ្បិតទ្រព្យបែងចែកជា៣ចំណែក សិទ្ធិគ្រប់គ្រងរួម មិនមែនមានតែ២ភាគីនោះទេ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នៅផ្ទះកើតហេតុលេខ១៧៣ ផ្លូវលំ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ម្តាយចុងត្រូវបានស្គាល់ឈ្មោះ យ៉ែម សុីវន អាយុ៣៥ឆ្នាំ កំពុងរស់នៅផ្ទះកំពុងកើតមានទំនាស់។ ចំណែក២ភាគីទៀត ជាកូនដើម ទី១ ឈ្មោះ ហុីង សុភាវី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១៩ ផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទី២ ឈ្មោះ ហុីង សូលីដា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅ អគារខុនដូ លេខ១០០២ បុរីសែនសុខ ផ្លូវឧញ៉ាម៉ុង រិទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ម្តាយចុងឈ្មោះ យ៉ែម សុីវន បានឲ្យដឹងថា គាត់បានរៀបការជាមួយ បុរសឈ្មោះ ហុីង ច័ន្ទតារា ដែលជាឪពុករបស់ហុីង សុភាវី និងហុីង សូលីដា តាំងពីឆ្នាំ២០០៦មកម្ល៉េះ ហើយបានចាប់ដៃគ្នាជាប្តីប្រពន្ធរកស៊ីមានបាន រហូតដល់បានសាងសង់ផ្ទះធំមួយនេះ និងថែមទាំងមានផ្ទះជួលទៀតផង នៅចំណុចកើតហេតុខាងលើនេះ តែជាអនិច្ចារ្យ មកដល់អំឡុងខែឧសភា ឆ្នាំ២០១៨ ប្តីរបស់គាត់ (ហុីង ច័ន្ទតារា) ធ្លាក់ខ្លួនឈឺ ហើយក៏ទទួលមរណភាពទៅ ។ ម្តាយចុងរូបនោះ បាននិយាយបន្តថា តែអ្វីធ្លាក់មកប្រឈមដោះស្រាយនៅពេលនេះ គឺពាក់ព័ន្ធរឿងទ្រព្យកេរ្តិ៍ ដីផ្ទះ ផ្ទះជួល តាមបណ្តាំ របស់ប្តី សុំឲ្យតុលាការ ចាត់បញ្ចូល ប្រពន្ធឈ្មោះ យ៉ែម សុីវន ក៏មានសិទ្ធិគ្រប់គ្របទ្រព្យសម្បត្តិ ដីផ្ទះ ផ្ទះជួលបានដែរ រួមជាមួយ ភាគីកូនដើម ស្រីៗនាក់ សរុបមាន៣ភាគី អាចមានសិទ្ធិគ្រប់គ្រងអចលនទ្រព្យទាំងអស់នោះបាន ។

ប្រភពដដែលបន្តទៀតថា ក្រោយពីប្តីស្លាប់ទៅ បន្សល់ទុកទ្រព្យកេរ្តិ៍ បង្កឲ្យផ្ទុះជារឿង ចែកគ្នាមិនដាច់ ភាគីខាងកូនៗចុង ចង់បានទាំងអស់ ប្រគល់តែរថយន្ត តូយ៉ូតាសុីណា មួយគ្រឿង ឲ្យម្តាយចុងចុះចេញ ផ្ទុយពីនីតិវិធីរបស់តុលាការ ដែលសម្រេច ដាក់ទ្រព្យរួមជា៣ចំណែក ទើបភាគីខាងម្តាយចុង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា នេះក្រោយពីមានដីកាសម្រេចរបស់តុលាការ លុបចោលដីការក្សាការពារ មកចេញដីកាថ្មីមួយទៀត ដោយលោក សំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លេខ១០៨ ភ ដ.រ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ ដោយសម្រេច ដាក់ទ្រព្យអចលនវត្ថុ (ដីផ្ទះ ផ្ទះជួល)ស្ថិតក្នុងទ្រព្យរួម មានបីចំណែក ។
ទោះជាមានដីកាចេញដាក់ទ្រព្យអចលនវត្ថុ (ដីផ្ទះ ផ្ទះជួល)ស្ថិតក្នុងទ្រព្យរួម មានបីចំណែកនេះក្តី ប៉ុន្តែភាគីខាងកូនដើមចង់ ឲ្យតែរថយន្តមួយគ្រឿង ទៅឲ្យម្តាយចុងចុះចេញ ទើបក្លាយជារឿងកើតទុក្ខមិនសុខចិត្ត ។

មហាជនដែលចោមរោមមើលហេតុការណ៍នេះ បាននិយាយាថា ប្តីនិងឪពុក មុនពេលស្លាប់ ម៉េចក៏មិនបែងចែកទ្រព្យសម្បត្តិឲ្យរួចរាល់ ៕

អត្ថបទដែលជាប់ទាក់ទង