ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំប៉នមន្ត្រីបច្ចេកទេសប្រដាល់: ៨៥ភាគរយបានលទ្ធផលល្អ

27

ភ្នំពេញ:វគ្គបណ្ដុះបណ្ដាលក្រមសីលធម៌សមត្ថភាពបច្ចេកទេស កម្រិតមធ្យមដល់មន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរដែល បើកធ្វើឡើងរយៈពេល២ថ្ងៃថ្ងៃគឺថ្ងៃទី១២-១៣មិថុនានោះ បានបញ្ចប់ហើយ ។
លោកឧត្តមសេនីយ៍និន ភិរម្យអគ្គលេខាធិការរងសហព័ន្ធដែល ជាអ្នកគ្រប់គ្រងវគ្គបានទទួលស្គាល់ថាវគ្គនេះ
សិក្ខាកាមមានសមត្ថភាពខុសៗគ្នា ព្រោះខ្លះជាអ្នកបានសិក្សាខ្ពង់ខ្ពស់ ខ្លះបានសិក្សាបន្តិបន្តួច ឯខ្លះគ្រាន់តែចេះអានតែ
ប៉ុណ្ណោះម្ល៉ោះហើកម្រិតនៃការទទួលបាន ចំណេះដឹងមិនដូចគ្នាឡើយ ។
ទោះជាយ៉ាងណាក៏លោកឧត្តមសេនីយ៍ចាឆត់ទុកថា វគ្គនេះទទួលបានលទ្ធផលល្អ៨៥ភាគរយដែរ ។ សូម
បញ្ជាក់ថានេះជាវគ្គកម្រិតមធ្យម ហើយអ្នកដែលចូលរួមក្នុងវគ្គនេះ សុទ្ធតែជាមន្ត្រីដែលកំពុងតែបំពេញការងារនៅប្រ
ដាល់នៅតាមស្ថានីយ៍ទូរទស្សន៍នានា ហើយក៏មានការចូលរួមពីសំណាក់ពិធីករប្រដាល់ របស់ស្ថានីយ៍ទូរទស្សន៍នានា
ដែលមានសង្វៀនប្រដាល់ដែរ ។
លោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានសំណូមពរដល់ សហព័ន្ធប្រដាល់គុនខ្មែរឲ្យ
រៀបចំវគ្គបែបនេះលើកក្រោយ ត្រូវជ្រើសរើសសិក្ខាកាមឲ្យមាន កម្រិតប្រហាក់ប្រហែលគ្នាគឺ ក្រុមអ្នកដែលមានការ
សិក្សាខ្ពស់ឲ្យរៀនផ្សេង អ្នករៀនបានបន្តិចបន្តួចឲ្យរៀន ផ្សេងធ្វើបែបនេះទើបវគ្គបាន ទទួលលទ្ធផលប្រសើរ ។
វាគ្មិនដែលឧទ្ទេសនាមក្នុងវគ្គនេះ មានលោកព្រឹទ្ធាចារ្យឈិត សារឹម លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនដែលជា
អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោកហេង សុឃនដែលជាអនុប្រធានសហព័ន្ធ និងលោកឧត្តមសេនីយ៍និន ភិរម្យ
ជាអគ្គលេខាធិការសហព័ន្ធ ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនដែលជាប្រធានសហព័ន្ធបានព្រមានថា សិក្ខាកាមទាំង១១២រូបដែលចូលរួម
វគ្គនេះមានការយលាំដឹងច្រើន ហើយពីបទបញ្ជានានាសម្រាប់ការប្រកួតហើយ ចាប់ពីពេលនេះទៅត្រូវបំពេញការងារ ឲ្យបានកាន់តែប្រសើរជាងមុន ។

អត្ថបទដែលជាប់ទាក់ទង