ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបើកសង្វៀនBoostrong GOLD MEDAL Fighter on Fireដែលមាន៥សញ្ជាតិចូលរួម

38

ភ្នំពេញ:សង្វៀនប្រកួតប្រដាល់គុនខ្មែរដណ្ដើមមេដាយមាស ដែលគេប្រសិទ្ធិនាមថាBoostrong GOLD MEDAL Fighter on Fire នឹងចាប់ផ្ដើមនៅសង្វៀនអាស៊ីអាគ្នេយ៍ រៀងរាល់ព្រឹកថ្ងៃអាទីត្យដែលនឹងចាប់ផ្ដើមពីថ្ងៃទី
១៦មិថុនាតទៅហើយ ។
ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់៥សញ្ជាតិចូលរួម គឺអ្នកប្រដាល់កម្ពុជាចំនួន៨រូប អ្នកប្រដាល់ថៃ៤រូប អ្នកប្រ
ដាល់អ៊ីរ៉ង់ ២រូបអូស្រ្តាលី១រូប និងអ្នកប្រដាល់ចិន១រូប ។ សូមបញ្ជាក់ថាអ្នកប្រដាល់បរទេសទាំងអស់នោះសុទ្ធតែ
ហ្វឹកហាត់នៅប្រទេសថៃ ។
អ្នកប្រដាល់កម្ពុជាទាំង៨រូបនោះមានទេស សំខាន់ក្លិបកងពលតូចលេខ៧០ ។យ៉ាម ខេមរាក្លិបរស្មីកុមារកំព្រា
ហេង សំរាំងក្លិបព្រៃទទឹងខេត្តបាត់ដំបង វង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ ធឿន វិថាត់ក្លិបអប់រំកាយស្រុកអន្លង់វែង
ខេត្តបន្ទាយមានជ័យ ។ ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិ នន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យ និង ធី តុងហ៊ី
ក្លិបឃ្លាំងមឿងកីឡា ។
អ្នកប្រដាល់ថៃចំនួន៤រូបមានក្វាន់ អេក(Kwan Ek)ផេត ណាំនឹង(Phat Namneung)ឈូក ណាំឆៃ(Chhuok Namchhai) និង ហ្វាមីឆៃ(Fa Mechhai) ។អ្នកប្រដាល់អ៊ីរ៉ង់ចំនួន២រូបមានកាហ្វារី(Gafari) និង
ម៉ារទីន(Martin) ។អ្នកប្រដាល់អូស្រ្តាលីឈ្មញដារីនចិន(Darin Chen)និងអ្នកប្រដាល់ចិនរួន ស៊ីអាហ៊ូ(Ruan Xia
Hu) ។ នេះជាការប្រកួតសម្រាប់ប្រភេទទម្ងន់៦៩គីឡូក្រាម ។
រូបមន្តនៃការប្រកួតគឺអ្នកចាញ់ហាលអាវ ឯ អ្នកឈ្នះឡើងប្រកួតបន្តរហូតនៅសល់អ្នកប្រដាល់តែ៤រូបដើម្បី
ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។អ្នកឈ្នះនៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នា ដណ្ដើមមេដាយមាសចំពោះ
អ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នា ដណ្ដើមមេដាយសំរិទ្ធ ។
សម្រាប់ថ្ងៃទី១៦មិថុនាដែលជាថ្ងៃចាប់ផ្ដើមដំបូងនោះ មានការប្រកួតចំនួន២គូគឺវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង
៩១១ប្រកួតជាមួយអ្នកប្រដាល់ថៃផេត ណាំនឹងPhat Namneung) ។
វិឆ័យមានប្រវត្តិប្រកួតចំនួន៤២ដង ឈ្នះ៣៧ដង ចាញ់៥ដង ។ ផេត ណាំនឹងគេមានប្រវត្តិប្រកួតចំនួន៧៥
ដង ឈ្នះ៥៨ដង ចាញ់១៥ដងស្មើពិន្ទុ២ដង ។ នរណាខ្ទាតចេញពីការប្រកួតហើយនរណាឡើងទៅប្រកួតបន្ត ?
មួយគូទៀតឆៃ សារ៉ាសមាកមប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ចិនរួន ស៊ីអាហ៊ូ ។សារ៉ា
មានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៧ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ចំពោះ អ្នកប្រដាល់ចិនរួន ស៊ីអាហ៊ូមាន
ប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤១ដង ចាញ់១៣ដង និងស្មើពិន្ទុ១ដង ។ នរណាខ្ទាតចេញពីការប្រកួតហើយនរណា
មានកៅអីឡើងទៅប្រកួតបន្ត ។

អត្ថបទដែលជាប់ទាក់ទង