ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារឿន ចាន់ចេញសងសឹកជាមួយរ៉េ ដា ?

16


ភ្នំពេញ:អ្នកប្រដាល់កម្ពុជាសារឿន ចាញ់ដែលមួយជីវិតរបស់គេប្រកួត ពុំធ្លាប់ឈ្នះអ្នកប្រដាល់វ័យចំណាស់ថៃ
រ៉េ ដា(Re Da)នោះបានប្រកាសសាកល្បងគ្នាម្ដងទៀត ហើយលើសង្វៀនTV5យប់ថ្ងៃទី១៥មិថុនា ។
អ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបគ្នាញឹកញាប់ណាស់ តែគ្រប់ការប្រកូតសារឿន ចាន់ចាញ់រហូតហើយមួយ
រយៈចុងក្រោយសារឿន ចាន់មិនដែលតស៊ូជាមួយរ៉ា ដាបានដល់ទឹកទី៥ឡើយគឺបានតែត្រឹមទឹកទី៣ ឬទឹកទី៤ប៉ុណ្ណោះ
ក៏ត្រូវសន្លប់ឬចុះចាញ់តែម្ដង ។
សម្រាប់ការប្រកួតលើកនេះមិនដឹងថានរណាឈ្នះ នរណាចាញ់នោះទេព្រោះសារឿន ចាន់ពេលនេះហាក់ដូច
ចាមិនមានការរីកចម្រើនឡើយ ឯ រ៉ា ដាក៏មិនសូវបង្ហាញមុខន់ស្រុកខ្មែរដែរ ។ សូមបញ្ជាក់ថាក្រៅពីសារឿន ចាន់នោះ
មានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេដែលដួលក្រោម កលល្បិចដ៏អស្ចារ្យរបស់ អ្នកប្រដាល់ថៃវ័យចំណាស់រូបនេះ ។
ចំពញារប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះខាំ កូនខ្លាក្លិបរ៉ាហាប់ស្វាយប៉ាកប្រកួតជាមួយអ្នកប្រដាល់
ឡុង សុខលីមក្លិបសាលវ័ន្ដកីឡាក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ។
ជើងខ្លាំងសៀន វិបុលក្លិបខេត្តរតនគីរីប្រកួតជាមួយអ្នកប្រដាល់ពុទ្ធ សែមសូយក្លិបពុទ្ធសេរីវង្សដោយប្រកួត
គ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
អ្នកប្រដាល់ទម្ងន់ធំទាំង២រូបនេះមិនដឹងថាអាតស៊ូដល់ចប់ទឹកទី៥ ឬក៏យ៉ាងណាឡើយ ។ ពួកគេមិនសូវជាមាន
ស្នៀតអ្វីអស្ចារ្យនោះទេគឺវ៉ៃដោយប្រើកម្លាំងបាយច្រើនជាង ។ចាំមើលនរណាឈ្នះក្នុងការប្រកួតនេះ ?
លី តឿនក្លិបម្កុដរាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថន ភឿតក្លិបឃ្លាំងមឿងកីឡា ។ អ្នកប្រដាល់ទាំង២រូប
នេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ពួកគេជាអ្នកប្រដាល់ចិត្តធំ និង វ៉ៃចូលចិត្តប្ដូរដូចគ្នា ។ប្រសិនបើគូប្រកួតធ្វើឲ្យគេឈឺសាច់នោះទោះបីមួយ
ចានទឹកឬគោកក៏ដោយក៏គេត្រវតាមវ៉ៃសងវិញដែរ ។ នរណាឈ្នះរវាងអ្នកប្រដាល់ចិត្តធំទាំង២រូបនេះ ?
វុធ ឆវ័ន្ដក្លិបរស្មីកុមារកំព្រាប្រកួតជាមួយអ្នកប្រដាល់សូត្រ វ៉ាន់ដាក្លិបក្សីស្លាបដែកក្នុងប្រភេទទម្ងន់៦៩គីឡូ
ក្រាម ។អ្នកប្រដាល់ទម្ងន់ធំទាំង២រូបនេះមិនសូវមាននរណាស្គាល់ឡើយ ។

អត្ថបទដែលជាប់ទាក់ទង