ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ការប្រកួតវាយកូនឃ្លីលើតុ ពានរង្វាន់”One Park”លើកទី១

158

​ភ្នំពេញ:ការប្រកួតកីឡាវាយកូនឃ្លីលើតុក្រោមទឹសស្លោក”ផ្លូវមួយខ្សែក្រវាត់មួយ”នៃឆ្នាំវប្បធម៌ទេសចរណ៍កម្ពុជា-ចិនពានរង្វាន់”One Park”លើកទី១ឆ្នាំ២០១៩ដែលចាប់ផ្ដើមពីថ្ងៃទី២មកនោះបានបញ្ចប់ហើញនៅរសៀលថ្ងៃទី២៦ឧសភា ។

​លោកបណ្ឌិតថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកឧត្តមសេនីយ៍ឯកជាប៊ុនហេងប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជាបានអញ្ជើញចូលរួមក្នុង ពិធីបិទការប្រកួតនេះ។ការប្រកួតដែលមានតែវិញ្ញាសាវាយក្រុមនិងឯកត្តជននេះមានក្រុមចំនួន២០ចូលរួមគឺកម្ពុជា ១០ក្រុម និងចិន១០ក្រុម ។

​ក្រុមរបស់ចិនប្រកួតជាមួយក្រុមចិនដណ្ដើមចំណាត់ថ្នាក់លេខ១ ឯក្រុមកម្ពុជាប្រកួតជាមួយក្រុមកម្ពុជាដើម្បី ដណ្ដើមចំណាត់ថ្នាក់ដូចគ្នា ។ចុងក្រោយក្រុមលេខ១របស់ចិន និង ក្រុមលេខ១របស់កម្ពុជាប្រកួតគ្នាដណ្ដើមពានរង្វាន់The Best of The Best ។

​សូមបញ្ជាក់ថាវិញ្ញាសាឯកត្តជនរង្វាន់ចំណាត់ថ្នាក់លេខ១បាន៧០០ដុល្លារ លេខ២បាន៥០០ដុល្លារ និងលេខ៣បាន៣០០ដុល្លារ ។វិញ្ញាសាជាក្រុមចំណាត់ថ្នាក់លេខ១បាន១.០០០ដុល្លារ លេខ២បាន៨០០ដុល្លារ និងលេខ៣ស្ទួនមួយក្រុមៗបាន៦០០ដុល្លារ ។ចំពោះរង្វាន់ The Best of The Best បាន១.៥០០ដុល្លារ ។

​ចំពោះចំណាត់ថ្នាក់វិញ្ញាសាវាយជាក្រុមកម្ពុជាលេខ១បានទៅអង្គភាពកីឡានគរបាលជាតិ លេខ២បានទៅក្លិបAll Star និងលេខ៣ស្ទួនបានទៅក្លិបសណធរម៉ុកថ្មី និងក្លិបSpiderman ។ ចំពោះចំណាត់ថ្នាក់វាយក្រុមខាងចិន
វិញនោះចំណាត់ថ្នាក់លេខ១បានទៅក្រិបសភាពាណិជ្ជកម្មហ៊ូណាន លេខ២បានទៅក្លិបសភាពាណិជ្ជកម្មក្វាងទុង និង លេខ៣ស្ទួនបានទៅក្លិបសភាពាណិជ្ជកម្មចិននៅកម្ពុជា និងក្លិបDe En Chuang Lian ។

​ចំពោះវិញ្ញាសាវាយក្រុមកម្ពុជា-ចិន( The Best of The Best)ដែលយកតែចំណាត់ថ្នាក់លេខ១វិញនោះបានទៅក្រុមអង្គភាពកីឡានគរបាលជាតិកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង