ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាប់គីដូតម្លើងខ្សែក្រវាត់ និង វិញ្ញាបនប័ត្រដល់សិស្សរបស់ខ្លួនចំនួន២៦រូប

24


​ភ្នំបេញ:សហព័ន្ធខ្មែរកីឡាហាប់គីដូបានធ្វើការប្រឡងតម្លើងខ្សែក្រវាត់ដល់សិស្សរបស់ខ្លួនចំនួន២៦រូបនាល្ងាចថ្ងៃទី២៦ឧសភានាពហុកីឡដ្ឋានជាតិ ។

​ពិធីប្រឡងនេះបានធ្វើឡើងក្រោមការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡានគរបាលជាតិ លោកឧត្តមសេនីយ៍ម៉ក់ សំអុលប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូនិងក្រោមការត្រួតពិនិត្យពីសំណាក់ព្រឹទ្ធាចារ្យហាប់គីដូ និងគ្រូបង្វឹកធំៗរបស់សហព័ន្ធ ។

​លោកគង់ ចាន់ធីណាដែលជាអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថាក្នុងចំណោមកីឡាករ-កីឡាការិនីទាំង២៦រូបនេះមាន៨រូបបានទទួលលិខិតបញ្ជាក់ដែលក្នុងនោះមានមួយរូបជាកីឡាការិនី ។៤រូបបានទទួលវិញ្ញាបនប័ត្រ។ក្រៅពីនោះមាន៦រូបក្នុងនោះមានកីឡាការិនីមួយរូបបានទទួលខ្សែក្រវាត់ខ្មៅកម្រិត១ដាន់ ៥រូបតម្លើងខ្សែក្រវាត់ខ្មៅ២ដាន់និង៣រូបតម្លើងខ្សែក្រវាត់ខ្មៅ៣ដាន់ ។

​ហាប់គីដូជាប្រភេទកីឡាប្រយុទ្ធរបស់សាធារណរដ្ឋកូរេ ។ វាមិនមែនជាប្រភេទកីឡាអូឡាំពិកឡើយតែជាប្រភេទកីឡាប្រយុទ្ធដែលធ្វើឲ្យកីឡាករ-កីឡាការិនីមានសមត្ថភាពខ្ពស់ទៅលើការកាច់បំបាក់ ដោះក្លេរ និងបោកបាន ទៀតផង ។

​ប្រភេទកីឡាប្រយុទ្ធមួយនេះមិនទាន់រៀបចំឲ្យមានការប្រកួតជើងឯកជាតិ ឬប្រកួតកម្រិតតំបន់ ទ្វីប និងពិភពលោកនៅឡើយទេដោយសារតែវាជាប្រភេទកីឡាដែលការប្រយុទ្ធមានចរឹកសាហាវបន្តិច ។

អត្ថបទដែលជាប់ទាក់ទង