ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាស្ដីពីការលើកលែងប្រើប្រាស់ថ្នាំ សម្រាប់ព្យាបាល

47


​ភ្នំពេញ:មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានធ្វើសិក្ខាសាលាមួយ ពេញមួយថ្ងៃទី២៥ឧសភាដោយមានការចូលរួម ពីគ្រូពេទ្យស្ម័គ្រចិត្តមកពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងស្ថាប័ន
សុខាភិបាលផងនោះ បានធ្វើសិក្ខាសាលាមួយស្ដីពីការលើកលែងប្រើប្រាស់ថ្នាំសម្រាប់ព្យាបាល ។

​វគ្គនេះឧទ្ទេសនាមដោយឧទ្ទេសនាមដោយលោកស្រីវេជ្ជបណ្ឌិតTeah Chin Sim ដែលជានាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្រកីលាមកពីប្រទេសសឹង្ហបូរី ។ សម្រាប់កីឡារាល់ការប្រើប្រាស់ថ្នាំដើម្បីព្យាបាល គឺដាច់ខាតត្រូវតែមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតកីឡា ។

​ការប្រើប្រាស់ថ្នាំដោយមានការអនុញ្ញាតដែលគេហៅកាត់ថាTUE(The Rapeutic Use Exemption)គឺជាបញ្ចាដាច់ខាតមួយនៅក្នុងកីឡាព្រោះប្រភេទថ្នាំខ្លះវាជាប្រភេទថ្នាំ ដែលហាមមិនឲ្យប្រើប្រាស់នៅក្នុងកីឡា(ដូពីង) ។

គ្រប់ប្រទេសដែលបានធ្វើសមាហរណកម្មកីឡាទៅក្នុងតំបន់ ទ្វីប ពិភពលោកគឺត្រូវតែបង្កើតឲ្យមានភ្នាក់ងារប្រឆាំង នឹងការប្រើប្រាស់សារជាតិដូប៉ានៅក្នុងកីឡា ។

​សម្រាប់កម្ពុជាក៏ជាប្រទេសហត្ថលេខីមួយរបស់ទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក(World Anti-Doping Agency)ដែរ ។ទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោកត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ដើម្បីលើកកំពស់សម្របសម្រួល និងតាមដានការត្រួតពិនិត្យប្រយុទ្ធប្រឆាំងដូប៉ាក្នុងវិស័យកីឡាគ្រប់ទម្រង់ទាំងអស់ ។

​លោកអ៊ុក ឌីវ៉ង់អគ្គនាយរងកីឡានៃក្រសួងអប់រំយុវជន និងកីឡា និងលោកអ៊ិត ឡេងប្រធានទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡាបានអញ្ចើញចូលរួមក្នុង ពិធីបើកអង្គសិក្ខាសាលាដ៏សំខាន់នេះ ។

អត្ថបទដែលជាប់ទាក់ទង