ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឌុម កែវដាត្រឡប់មកវិញបន្ទាប់ជាជើង

47


ភ្នំពេញ:អ្នកប្រដាល់ឌុម កែវដាក្លិបម្កុដរាជសីហ៍ដែលទើបត្រឡប់មក ពីព្យាបាលឆ្អឹងស្មងនៅឯស្រុកកំណើត
នោះបានវិលត្រឡប់មកវិញហើយៗ ពេលនេះគេត្រើមខ្លួនប្រកួត ជាមួយអ្នកប្រដាល់ថៃផេត ភូលូង(Phat Phuluong)
លើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៦ឧសភា ។
កែវដាជាអ្នកប្រដាល់មួយរូបដែលមានផ្លែវ៉ៃល្អគ្រាន់បើ ទោះបីចិត្តរបស់គេមិន សូវធំក៏ដោយតែកែង និងជង្គង់
របស់គេមិនជាស្រួលទប់ទល់ប៉ុន្មានឡើយ ។ការវិលត្រឡប់មិវិញលើកនេះមិនដឹងថា គេវ៉ៃនៅល្អដូចមុនឬក៏យ៉ាងណា
នោះទេតែមុនគេទៅព្យាបាលជើង ការប្រកួតរបស់គេភាគច្រើនទទួលបរាជ័យ ។
ចំពោះភេត ភូលូងវិញនេះជាលើកដំបូងហើយ ដែលគេមកប្រកួតនៅស្រុកខ្មែរ ។មន្ត្រីផ្គូរផ្គងនិយាយថាមិន
មាននរណាដឹងថា អ្នកប្រដាល់រូបនេះខ្លាំងឬខ្សោយនោះឡើយ ។ ចំពោះលោកថៃ អ៊ូដែលជាមន្ត្រីដឹកនាំអ្នកប្រដាល់
បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា លោកក៏មិនធ្លាប់ឃើញ គេវ៉ៃដែរតែគ្រូបង្វឹករបស់គេប្រាប់លោកថា
គេវមិនអន់ឡើយ ។
កែវដាមានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៨៨ដង ចាញ់១៥ដង និងស្មើពិន្ទុ៣ដង ។ ចំពោះផេត ភូលូងវិញគេ
មានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៨ដង ចាញ់១១ដង ។ដោយពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកនោះនរណាឈ្នះក្នុងជំ
នួបនេះ ។
ផាន់ គ្រាន់ក្លិបពុទ្ធសេរីវង្សដែលវ៉ៃស្ទើរតែរាល់ សប្ដាហ៍នោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ
ណាត ថាភុន(Nart Thaphun)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ផាន់ គ្រាន់ពេលខ្លះគេត្អូញត្អែរថាមិនទាន់ បាត់ឈឺខ្លួនផងគេដល់ថ្ងៃប្រកួតទៀតហើយ ។គេជាអ្នកប្រដាល់ល្អ
តែដោយវ៉ៃគ្មានពេលសម្រាកនោះគេស្ទើរតែខូចខ្លួនទៅហើយ ។ គេមានប្រវត្តិប្រកួតចំនួន១២៣ដង ឈ្នះ ១០១ដង ចាញ់១៩ដង និងស្មើពិន្ទុ៣ដង ។
ចំពោះណាត ថាភុនវិញក៏គេទើប តែមកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងនេះដែរ ។គេមានប្រវត្តិប្រកួតចំនួន
៧៨ដង ឈ្នះ៦២ដង ចាញ់១៦ដង ។ផាន់ គ្រាន់ឬណាត ថាភុនជាអ្នកឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង