ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរកីឡាហែលទឹកតែងតាំងអនុប្រធានសហព័ន្ធ៣រូបទៀត ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ

15


ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានសម្រេចតែងតាំងបន្ថែមនូវអនុប្រធានចំនួន៣រូបទៀតក្នុងខណៈដែល កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអា
ស៊ីអាគ្នេយ៍លើកទី៤៣“43rdSeaAgeGroupSwimminChampionships.”ឆ្នាំ២០១៩ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី
២៨ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។
អនុប្រធានទាំង៣រូបនោះរួមមាន អនុប្រធានទី១ លោក សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោកឧកញ៉ា លាង ឃុន អនុប្រធាន និងប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប និងអនុប្រធានមួយទៀតលោក បុន ប៊ុនហួន អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកឧកញ៉ា លាង ឃុនតែងតែជួយឧបត្ថម្ភដល់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការកសាងអាងហែលទឹកនៅខេត្តបាត់ដំបង។
សូមបញ្ជាក់ថាកន្លងមកសហព័ន្ធខ្មែរកីឡាហែលទឹក មានអនុប្រធានចំនួន៤រូបរួចមកហើយពេលនេះ សហព័ន្ធបានបន្ថែមអនុប្រធានចំនួន៣រូបទៀតដែលសុទ្ធតែជាឥស្សរជន និងសេដ្ឋី ។កេជឿថាសម្រាប់ឆ្នាំ២០២៣ក្នុងខណៈ
ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះកម្ពុជានឹង មានធនធានកីឡាករ-កីឡាការិនីល្អៗមិនខាន ។
លោកបានបន្តថាតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែន ក្នុងការអភិឌ្ឍវិស័យក្នុងប្រទេសកម្ពុជាត្រូវ
មានការចូលរួមពីផ្នែកក្រុមហ៊ុនឯកជន ជាពិសេសលោកឧកញ៉ា ប្រធានក្រុមហ៊ុន និងអ្នកមានទ្រព្យធននានា។លោក
ឧកញ៉ាលាងឃុនតែងតែជួយ ឧបត្ថម្ភដល់សហព័ន្ធខ្មែរកីឡាហែលទឹកក្នុងការកសាងអាងហែលទឹកនៅខេត្តបាត់ដំបង។

អត្ថបទដែលជាប់ទាក់ទង