ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់គុនខ្មែរនឹងបើកវគ្គពង្រឹងក្រមសីលធម៌ ដល់មន្ត្រីរបស់ខ្លួននៅខេត្តបាត់ដំបង និងភ្នំពេញ

41

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសជាផ្លូវការបើកវគ្គបណ្តុះបណ្តោលបច្ចេកទេស និងក្រម សីលធម៌ដល់មន្ត្រីបច្ចេកទេស គណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីជំនាញទាំងអស់របស់ខ្លួននៅខេត្តបាត់ដំ
បង និងរាជធានីភ្នំពេញ ។
ការបើកវគ្គលើកនេះគឺមិនកំណត់ពីចំនួនអ្នកចូលរួមឡើយតែមន្ត្រីបច្ចេកទេសដែលកំពុងបម្រើការងារនៅ
សង្វៀនស្រុកឯកភ្នំខេត្តបាត់ដំបង និង សង្វៀនតាមស្ថានីយ៍ទូរទស្សន៍នានានៅរាជធានីភ្នំពេញ ត្រូវតែចូលរួមវគ្គនេះដាច់
ខាត ។សម្រាប់អ្នកដែលមិនបានចូលរួមអាច នឹងប្រឈមបាត់បង់ការងារជាមន្ត្រីបច្ចេកទេសរបស់ខ្លួនដែលកំពុងបំ
ពេញសព្វថ្ងៃនេះ ។
សូមបញ្ជាក់ថាមួយរយៈនេះសហព័ន្ធប្រដាល់គុនខ្មែរត្រូវរង នូវពាក្យរិះគន់ច្រើនពីទស្សនិកជនពីការបំបេញការ
ងារមិនប្រក្រតីពិសេសលើការផ្ដល់ពិន្ទុ និងការបំពេញការងារជាអាជ្ញាកណ្ដាល ។
សម្រាប់អ្នកដែលបម្រើការងារនៅសង្វៀនស្រុកឯកភ្នំខេត្តបាត់ដំបង ត្រូវរៀនរយៈពេល២ថ្ងៃគឺថ្ងៃទី១ និងទី២
មិថុនា ។ចំពោះអ្នកបម្រើការងារនៅសង្វៀននានា នៅរាជធានីភ្នំពេញរៀនរយៈពេល២ថ្ងៃដែរគឺថ្ងៃទី៥និងទី៦មិថុនា ។
លោកឧត្តមសេនីយ៍រាជ សុផែនដែលជាមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាវិន័យ របស់សហព័ន្ធប្រដាល់គុនខ្មែរបាន
ព្រមានថាអ្នកដែលគេចវេសមិនចូលរួមក្នុងវគ្គនេះអាច ប្រឈមមុខនឹងការដកចេញពីការងារនៅពេលដែលបន្តធ្វើខុស
ក្នុងរឿងដដែលៗនោះ ។
នៅពេលបញ្ចប់វគ្គនេះសហព័ន្ធមាន ចេញវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូន ហើយសូមបញ្ជាក់ថាបើមន្ត្រីណាដែល មិនបានមកសិក្សាទេសហព័ន្ធមិនទទួល ខុសត្រូវក្នុងការបម្រើការងារជាមន្រ្តីរបស់សហព័ន្ធឡើយ ។

អត្ថបទដែលជាប់ទាក់ទង