ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា ធ្វើមហាសន្និបាត

38


ភ្នំពេញ៖សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបានធ្វើមហាសន្និបាតបូក សរុបលទ្ធផលការងារអាណត្តិចាស់និង
លើកទឹសដៅការងារសម្រាប់អាណត្តិថ្មីពេញមួយព្រឹក ថ្ងៃទី២៣ឧសភាដោយ មានការអញ្ជើញចូលរួមពីសំណាក់ លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡានិង ជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ។
បើតាមការឲ្យដឹងពីលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង ជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិត
កម្ពុជានោះថាកីឡាសិស្សនិស្សិតកម្ពុជា បានឲ្យដឹងថាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបង្កើតឡើងនៅឆ្នាំ១៩៩៨ គឺ
ជាសហព័ន្ធពហុកីឡា(Multi Sports) ។
សហព័ន្ធនេះជាសមាជិកសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ(FISU)ជាសមាជិកសហព័ន្ធកីឡាសាកល វិទ្យាល័យអាស៊ី(AUSF) ជាសមាជិកសហព័ន្ធកីឡាសិស្សអាស៊ី(ASSF)ជាសមាជិកសហព័ន្ធកីឡាបាល់ទាត់សិស្សអាស៊ី(ASFF)សមាជិកក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន(ASSC) និង ជាសមាជិកក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអា ស៊ាន(AUSC) ។
សព្វថ្ងៃនេះសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាមាន សមាជិកសមាគមកីឡាសិស្សស្ថិតក្រោមបរិបាលកិច្ចរបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តចំនួន២៥ធ្វើសកម្មភាពក្នុងនោះមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តចំនួន២៣បានបំពេញបែបបទ ឲ្យសមាគមកីឡាសិស្សចូលជា សមាជិករបស់ សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា ដោយឡែកមន្ទីរអប់រំយុវជននិងកីឡាចំនួន២ គឺខេត្តបាត់ដំបងនិងខេត្តត្បូងឃ្មុំពុំទាន់ បានបំពេញ បែបបទឲ្យសមាគមកីឡាសិស្សរបស់ខ្លួន ចូលជាសមាជិកសហព័ន្ធនៅឡើយ។
លោកអ៊ុក សិទ្ធិជាតិបានលើកឡើងថាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានចូលរួមធ្វើសកម្មភាពជាច្រើនទាំងក្នុងនិងក្រៅប្រទេស ។ចំពោះការប្រកួតវិញ ដណ្ដើមបានមេដាយ សរុបចំនួន២៧គ្រឿងក្នុងនោះមាស៥គ្រឿងប្រាក់
១០គ្រឿង និងសំរិទ្ធ១២គ្រឿង ។
លោកស សុខាក៏បានធ្វើការកត់សំគាល់ដែរថា កីឡាករ-កីឡាការិនី ដែលក្លាយជាកីឡាថ្នាលពួកគេសុទ្ធតែមាន
ប្រភពចេញមកពីកីឡាសិស្ស និស្សិតភាគច្រើនបំផុត ។ហេតុនេះសហព័ន្ធកីឡាសិស្ស និស្សិតមានតួនាតីសំខាន់ខ្លាំង ណាស់ ។ សហព័ន្ធនេះទាមទារឲ្យមានការចូលរួមពីសាលារៀន គ្រប់រាជធានី ខេត្តព្រោះថនធានកីឡាភាគច្រើននៅ តាមសាលារៀន ។

អត្ថបទដែលជាប់ទាក់ទង