ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Choi Yong Sok:បន្ទាប់ពីចប់ត្រូវមកបន្តសិក្សាមួយ សប្ដាហ៍១ម៉ោងកន្លះទៅ២ម៉ោងទៀត

18

ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និង ចៅក្រមតេក្វាន់ដូWT(World Taekwondo)ដែលចាប់ផ្ដើម
ពីថ្ងៃទី១៩មកនោះបានបញ្ចប់ហើយនៅថ្ងៃទី២២ឧសភា ។
វគ្គនេះបង្កើតឡើងដោយការសហការគ្នារវាងបណ្ឌិតសភាតេក្វាន់ដូWT កម្ពុជាជាមួយនឹងខេមរសហព័ន្ធតេ
ក្វាន់ដូWT ។វគ្គនេះមានសិក្ខាកាមចូលរួមចំនួន១០រូបដែលសុទ្ធតែមាន កម្រិតខ្សែក្រវាត់ខ្មៅ២ដាន់ និងមានអាយុចាប់ពី
១៨ឆ្នាំឡើងទៅ ព្រមទាំងចេះ មេគុនពីមេគុនទី១ដល់មេគុនទី១១។
លោកឆយយ៉ុងសុក(Choi Yong Sok)ប្រធានវគ្គនៃសហព័ន្ធបាននិយាយថា នេះជាការកសាងធនធានមនុស្ស
ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាថ្នាក់ជាតិ។នេះក៏ជាការពង្រឹង ដល់ធនធានអាជ្ញាកណ្ដាលចៅក្រមលើវិញ្ញា
សាមេគុន(Poomsae)វគ្គនេះសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រ ក្នុងការផ្ដល់ពិន្ទុក្នុងការប្រកួតវិញ្ញាសាមេគុនកាយវិការបស់
អាជ្ញាកណ្ដាល របៀបពិន័យ ការផ្ដល់ពិន្ទុដោយយុត្តិធម៌ តួនាទីរបស់អាជ្ញាកណ្ដាល ចៅក្រមមុនពេលប្រកួត ពេលកំ
ពុងប្រកួត និងក្រោយពេលប្រកួត ។
លោកឆយយ៉ុងសុកបន្ថែមទៀតថា ក្រោយពីបញ្ចប់វគ្គសិក្ខាកាមទំាងអស់ នឹងទទួលវគ្គបំប៉នជាមួយលោក
រាល់ព្រឹកថ្ងៃអាទិត្យដោយធ្វើការហាត់ រយៈពេល១ម៉ោងកន្លះទៅ២ម៉ោង ក្នុងរយៈពេល១ឆ្នាំទៀត ដើម្បីទៅឈានប្រឡងយកអាជ្ញាកណ្តាល និងចៅក្រមផ្នែកមេគុនល្អបំផុត ដើម្បីបន្តទៅសិក្សានៅក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង