ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខានៃសហព័ន្ធកីឡាលើកទម្ងន់អាស៊ានជួបគ្នា នៅថៃដើម្បីរៀបចំជើងឯកតំបន់

22

​ភ្នំពេញ៖គ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នេយ៍បានជួបប្រជុំគ្នានៅប្រទេសថៃដើម្បីផ្លាស់ប្ដូរយោបល់គ្នាក្នុងបំណងពង្រីកសក្ដានុពលនៃប្រភេទកីលានេះ ។

​លោកសំ សុខយីអគ្គលេខានៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំសហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នេយ៍ “2019 Southeast Asian Weightlifting ” នៅប្រទេសថៃ លើកនេះ ។

លោកបានឲ្យដឹងថាថាកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងសហព័ន្ធនៅតំបន់អាស៊ីអាគ្នេយ៍ចំនួន៩ដែលកំណុងតែមានប្រភេទកីឡាលើកទម្ងន់នេះរួមមានប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបូរី ទីម័រខាងកើត និងប្រភេទហ្វីលីពីនដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតSEA GAMES 2019 លើកទី៣០ ។ចំពោះប្រទេសប្រ៊ុយណេមិនមានប្រភេទកីឡានេះឡើយ ។

កិច្ចប្រជុំផ្តោតសំខាន់ការបង្កើតឲ្យមានប្រកួតកីឡាកីឡាលើកទម្ងន់ជើងឯកអាស៊ាន “Asian Championships 2019 ” ។តែអ្វីៗពាក់ព័ន្ធការប្រកួតនេះត្រូវសុំគោលការណ៍ពីសហព័ន្ធកីឡាលើកទម្ងន់ពិភពលោក។

លោកបានបន្តថា គោលដៅទី១ ប្រទេសថៃចង់ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាកីឡាលើកទម្ងន់ជើងឯកអាស៊ាន “Asian Championships 2019 ”។ជាមួយនឹងការស្នើសុំនេះថៃប្រកាសដាក់ឈ្មោះព្រឹត្តិការណ៍នេះថា “Thailand Open” ដោយម្ចាស់ផ្ទះផ្តល់ឲ្យកម្ពុជាបញ្ជូនកីឡាករ-កីឡាការិនី៤នាក់ចូលរួមរួមដោយថៃផ្ដល់ជូននូវ ការហូបចុក និងស្នាក់នៅ ឯការធ្វើដំណើរកម្ពុជាចេញដោយខ្លួនឯង។

អត្ថបទដែលជាប់ទាក់ទង