ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សុខ សាវិន និង វៀក ប៊ុនឌឿនបន្តឈ្នះឬទេ ?

23

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៥ឧសភានេះមានសំណួរជា ច្រើនបានចោទមកថាតើអ្នកប្រដាល់កម្ពុជាវៀក ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិ និងសុខ សាវិនក្លិបឆ្មា ស សែនសុខបន្តឈ្នះទៀតឬទេ ?

​សាវិនត្រូវជួបជាមួយអ្នកប្រដាល់ថៃខាន់ ទេព(Khan Thep)អ្នកប្រដាល់ថៃរូបនេះកាលប្រកួតលើកទី១របស់គេចាញ់ពិន្ទុវៀក ប៊ុនឌឿន ចំពោះសាវិនវិញក្នុងការប្រកួតលើកទី១របស់គេឈ្នះអ្នកប្រដាល់ថៃភុត ផេតណយ(PhutPhatnoy)នៅទឹកទី២ ។

​ការប្រកួតមួយនេះទាំងសាវិនទាំងខាន់ ទេពសុទ្ធតែត្រូវការឈ្នះដូចគ្នាតែសាវិនត្រូវបានគេជឿជាក់ថាមាន ឱកាសឈ្នះច្រើនជាងហើយអាចឈ្នះដោយវាយគូប្រកួតឲ្យសន្លប់ទៀតផង ។ សាវិនមានប្រវត្តិប្រកួតចំនួន១០៥ ដង ឈ្នះ៧២ដង ចាញ់២៧ដង និងស្មើពិន្ទុ៦ដង ។

​ចំពោះអ្នកប្រដាល់ថៃខាន់ ទេពវិញគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់១១ដង ។ចាំមើលជំនួបមួយនេះនរណាដណ្ដើមបានជ័យជំនះ ?

​ចំពោះវៀក ប៊ុនឌឿនវិញគេត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃភុត ផេតណយ(Phut Phatnoy) ។ពួកគេទាំង២រូបបានប្រកាសហើយថាគេត្រូវតែឈ្នះ ។

​មួយប្រកួតដំបូងរបស់ប៊ុនឌឿនបានទទួលជ័យជំនះរីឯភុត ផេតណយគេចាញ់ដោយសន្លប់ ។ ប៊ុនឌឿនមានប្រវត្តិប្រកួតចំនួន៨០ដងឈ្នះ៦៤ដង ចាញ់១៤ដង និងស្មើពិន្ទុ២ដង ។ ចំពោះអ្នកប្រដាល់ថៃភុត ផេតណយវិញគេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៩ដង ចាញ់៨ដង និងស្មើពិន្ទុ ១ ដង ។ក្នុងការប្រកួតលើកទី២នេះគេជឿថាវៀក ប៊ុនឌឿន នឹងឈ្នះទៀតជាមិនខាន ។

អត្ថបទដែលជាប់ទាក់ទង