ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណាយពេល៥ថ្ងៃបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមតេក្វាន់ដូ WTចំនួន១០រូប

23

​ភ្នំពេញ៖ បណ្ឌិត្យសភាតេក្វាន់ដូ WT(World Taekwondo) កម្ពុជាសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានធ្វើវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមរបស់ខ្លួនចំនួន១០រូប ។

​វគ្គដែលមានរយៈពេល៥ថ្ងៃនេះនឹងបញ្ចប់នៅថ្ងៃទី២៣ឧសភា។លោកគង់សក្ខិដាដែលជាអគ្គលេខាធិការសហព័ន្ធបាននិយាយថា នេះជាការកសាងធនធានមនុស្សដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាថ្នាក់ជាតិ។

នេះជាការពង្រឹងដល់ធនធានអាជ្ញាកណ្ដាលចៅក្រមលើវិញ្ញាសាមេគុន(Poomsae)វគ្គនេះសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រក្នុងការផ្ដល់ពិន្ទុក្នុងការប្រកួតវិញ្ញាសាមេគុន កាយវិការបស់អាជ្ញាកណ្ដាល របៀបពិន័យ ការផ្ដល់ពិន្ទុដោយ

យុត្តិធម៌(Fair-Play)ជាដើម ។

​តួនាទីរបស់អាជ្ញាកណ្ដាលមុនពេលប្រកួត ក្នុងអម្លុងពេលកំពុងប្រកួត និងក្រោយការប្រកួតមានសារសំខាន់

ខ្លាំងណាស់ ។ បើអាជ្ញាកណ្ដាលមានភាពមិនច្បាស់លាស់នោះវានឹងបះទង្កិចដល់អារម្មណ៍របស់កីឡាករ-កីឡាការិនី។

សិក្ខាកាមត្រូវមានកម្រិតខ្សែក្រវ៉ាត់ខ្មៅ២ដាន់ឡើងនិងមានអាយុចាប់ពី១៨ឆ្នាំឡើងតម្រូវឲ្យចេះមេគុនទី១ដល់មេគុនទី១១ ដោយមានការអនុវត្ត និងទ្រឹស្តី។ លោកហែម សំណាង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងអាជ្ញាកណ្ដាលអន្តរជាតិរបស់កម្ពុជាជាអ្នក បង្រៀន អំពីទ្រឹស្ដី ។

អត្ថបទដែលជាប់ទាក់ទង