ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជី ឆៃលី និងសូត្រ វាសនាដឹកដៃគ្នាឡើងជុំទី៣

38

​ភ្នំពេញ:អ្នកប្រដាល់សូត្រ វាសនាក្លិបបក្សីស្លាបដែក និង ជី ឆៃលីក្លិបកងពលធំអន្តរាគមន៍លេខ២បានឈ្នះក្នុងវគ្គជម្រុះជុំទី២នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementដូចគ្នានៅក្នុងការប្រកួតនាយប់ថ្ងៃទី១៨ឧសភា ។

​សូត្រ វាសនាបានយកឈ្នះអ្នកប្រដាល់មកពីខេត្តសៀមរាបគឺឬទ្ធិ សាស្រ្តាវុធក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបដោយពិន្ទុ ។ ក្នុងចំណោមចៅក្រមទាំង៥មានចៅក្រម៤រូបហើយដែលផ្ដល់ពិន្ទុឲ្យសូត្រ វាសនាឈ្នះហើយមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យឬទ្ធី សាស្រ្តាវុធឈ្នះ ។

​ឬទ្ធិ សាស្រ្តាវុធឈ្នះបានតែជុំទី១ប៉ុណ្ណោះហើយនៅជុំទី២គេជួបបរាជ័យហេតុនេះបេសកកម្មរបស់គេត្រូវចប់ ត្រឹមនេះចំពោះសូត្រ វាសនាគេត្រូវត្រៀមខ្លួនឡើងប្រកួតបន្តនៅជុំទី៣ទៀត ។នៅជុំទី៣ការប្រកួតនឹងកាន់តែតឹងតែងជាងជុំទី២ និងជុំទី១ ។

​ចំពោះជី ឆៃលីវិញគេបានយកឈ្នះអ្នកប្រដាល់អេ អាំម៉ារីនភូថងក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលគេ ស្គាល់ជាទូទៅថាជាកូនប្រុសអតីតអ្នកប្រដាល់ដែលមានរហស្សនាមថាអង្គរក្សជង្កង់ទិព្វអេ ភូថងដោយពិន្ទុ ។

​ការប្រកួតដែលមានតែ៣ទឹកនោះឆៃលីបានយកឈ្នះអេ អាំម៉ារីនភូថងមិនសូវជាស្រួលខ្លួនប៉ុន្មានឡើយតែអាំម៉ារីនភូថងនៅវ័យក្មេងនិងខ្ចីបទពីសោធន៍បន្តិច ។

​អេ អាំម៉ារីនភូថងហាលអាវត្រឹមជុំទី២នេះហើយ ចំណែកឯជី ឆៃលីត្រៀមខ្លួនប្រកួតនៅជុំទី៣បន្តទៀតដែលគូប្រកួតនៅជុំទី៣របស់គេគឺសូត្រ វាសនា ។

​ការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់គឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១ត្រូវអ្នកប្រដាល់ថៃវី ណៃណយ(VY Nainoy)វាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។

​វាសនាវ៉ៃអន់បែបនេះទើបឱកាសឡើងសង្វៀនប្រកួតរបស់គេមួយរយៈចុងក្រោយនេះមិនសូវមានព្រោះមន្ត្រី ផ្គូរផ្គងរារែកចិត្តក្នុងការផ្គូរផ្គងឲ្យអ្នកប្រដាល់រូបដែលគ្រាន់តែឡើងមកប្រកួតដើម្បីតែសន្លប់នោះ ។

​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ខ្សេក្រវាត់វិញនោះងឿន វិចិត្រក្លិបតាព្រហ្មមានជ័យឈ្នះខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង