ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ចាប់ផ្ដើមហើយ

63

​ភ្នំពេញ:ការប្រណាំងយានយន្ដឆ្លងកាត់ព្រៃឡង់ក្រោមប្រធានបទ«រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ»

បានចាប់ផ្ដើមហើយនៅថ្ងៃទី១៨ឧសភានេះបន្ទាប់ពីក្រុមការងារចំណាយពេលមួយថ្ងៃគឺថ្ងៃទី១៧ឧសភាដើម្បីចុះឈ្មោះ

អ្នកចូលរួមនោះ ។

ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមហ៊ុនKaraកម្ពុជាសហការជាមួយក្រសួងបរិស្ថានរួមជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា និងដៃគូមួយចំនួនទៀត ។

លោក សោម កុសល អ្នកចាត់ការទូទៅការប្រណាំង Khmer Rally Raid បានអោយដឹងថា គណៈកម្មការរៀបចំការប្រកួតបានធ្វើការចុះឈ្មោះ និងត្រួតពិនិត្យប្រព័ន្ធសុវត្តិភាព ដល់ក្រុមប្រណាំងទាំងម៉ូតូ និងយានយន្ត ដើម្បីត្រៀមចេញដំណើរនៅថ្ងៃ១៨ឧសភានេះ ឆ្លងកាត់ខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុបប្រមាណជាង ៦២៤គីឡូម៉ែត្រ ។

ការប្រណាំងនឹងនឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ«ព្រៃឡង់» និងដែនជម្រកសត្វព្រៃ «បឹងព្រែក» ដែនជម្រកសត្វព្រៃ«ព្រៃព្រះរកា»នៅខេត្តព្រះវិហារហើយបន្តទៅខេត្តសៀមរាបក្រុមកីឡាករនឹងត្រូវឆ្លងកាត់តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត ។

ព្រឹត្តការណ៍នេះ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ឆ្នាំ២០១៩នេះ មានម៉ូតូប្រណាំងចំនួន ២០គ្រឿង រថយន្ត២១គ្រឿងក្នុងនោះរថយន្តប្រណាំងកីឡាករជាតិចំនួន១៥គ្រឿងរថយន្តប្រណាំងរបស់ក្រុមកីឡាករអន្តរជាតិ

ចំនួន ៤គ្រឿង និងរថយន្តជំនួយគ្រឿងបម្លាស់ចំនួន ២គ្រឿង ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង