ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជនបង្កស្រវឹងស្រាជោកជាំ ខឹងនឹងជនរងគ្រោះស៊ីផ្លេរថយន្ត ខ្លាំងៗពេក ទើបខ្លួនវាយមួយដៃចំភ្នែកខាងឆ្វេង

30

ភ្នំពេញ៖ កណី ហិង្សាដោយចេតនា ក្រុមជនបង្កស្រវឹងស្រាជោកជាំ ខឹងនឹងជនរងគ្រោះស៊ីផ្លេរថយន្ត ខ្លាំងៗពេក ទើបខ្លួនវាយមួយដៃចំភ្នែកខាងឆ្វេង ហើយសមត្ថកិច្ចចាប់ខ្លួនម្នាក់និងម្នាក់ទៀតរត់បាត់។ កើតហេតុថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៦.៤០នាទី នៅចំណុចផ្លូវលំ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ឈុន ដារ៉ាវិសាល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកសិស្ស ស្នាក់នៅក្នុងសាលា NIC នៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ២នាក់ ឃាត់ខ្លួន១នាក់ថ្ងៃទី១៥.០២.២០១៩
១-ឈ្មោះ ខៀវ ប៊ុនសែន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានសហព័ន្ធសហជីព សម្លេងកម្មករ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២-ឈ្មោះ រីដេត ដាំរិន ហៅដូ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីសហព័ន្ធ សហជីពសន្តិភាពដើម្បីកម្មករ មិនស្គាល់អាសយដ្ឋាន លេខទូរស័ព្ទ០៩៦.៣៥៥៣៦៣(គេចខ្លួន)។
ផលប៉ះពាល់ ជនរងគ្រោះ ខៀវភ្នែក ខាងឆ្វេង ដោយសារកណ្តាប់ដៃជនបង្ក។

សភាពនៃរឿងហេតុ គឺនៅមុនពេលកើតហេតុ ជនសង្ស័យបានមកដឹកនាំកម្មករធ្វើបាតុកម្មនៅរោងចក្រQMI លុះដល់ ម៉ោង១២និង៣០នាទី ទើបនាំគ្នាទៅផឹកស៊ីនៅចំណុចកើតហេតុ។ ដល់ម៉ោង១៦និង៤០នាទី ក្រុមការងាររបស់ ជនសង្ស័យដែលផឹកស៊ីជាមួយគ្នា សុំទៅផ្ទះមុនដោយបើករថយន្តម៉ាកព្រូស ស្របពេលនោះជនរងគ្រោះ បើករថយន្តដឹកសិស្សមកដល់ដែរ ដោយសារផ្លូវកែងនោះតូច បណ្តាលឲ្យស្ទះទៅមិនរួច ទើបជនរងគ្រោះ ស៊ីផ្លេសុំផ្លូវខ្លាំងៗជាច្រើនដង ។ ពេលនោះជនសង្ស័យ និងក្រុមអ្នកផឹក ជាមួយខឹងបានចេញមកសួរនាំ ក៏ធ្វើ ឲ្យទាក់ពាក្យសម្តីគ្នា ហើយជនសង្ស័យឈ្មោះ ខៀវ ប៊ុនសែន បានវាយទៅលើជនរងគ្រោះមួយដៃចំភ្នែក ខាងឆ្វេង ចំណែកឈ្មោះ រីដេត ដាំរិន ហៅដូ បានជួយវាយជនរងគ្រោះជាច្រើនដៃទៀតត្រូវផ្ទៃមុខ ធ្វើឲ្យ សិស្សក្នុងរថយន្តភ័យខ្លាចរត់ប្រសាចពេញផ្លូវ ។ ខណៈនោះជនសង្ស័យឈ្មោះ ខៀវ ប៊ុនសែន ក៏ជួយឃាត់ សម្របសម្រួលវិញម្តង ដើម្បីឲ្យជនរងគ្រោះដឹកសិស្សចេញទៅសិន សឹមដោះស្រាយគ្នាតាមក្រោយ រួចក៏ បែកគ្នាអស់ទៅ ចំណែកជនរងគ្រោះ បានដឹកសិស្សចេញរួចទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ។ ក្រោយពី ទទួលបានបណ្តឹងភ្លាម សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យឈ្មោះ ខៀវ ប៊ុនសែន មកកាន់អធិការដ្ឋាន ដើម្បីសាកសួរតាមនីតិវិធី រីឯឈ្មោះ រីដេត ដាំរិន ហៅដូ បានគេចខ្លួនបាត់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ដោយសារខឹងនឹងជនរងគ្រោះ ស៊ីផ្លេរថយន្ត ខ្លាំងៗពេក ទើបខ្លួនវាយមួយដៃចំភ្នែកខាងឆ្វេង ចំណែកឈ្មោះ រីដេត ដាំរិន ហៅដូ ស្ទុះមកព្រួតវាយបន្ថែម ទៀត ហើយខ្លួនបានជួយឃាត់វិញម្តង៕

អត្ថបទដែលជាប់ទាក់ទង