ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈ លើនារីម្នាក់បានសម្រេច

13

ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់បានទិញស្រាថ្នាំចំនួន ០២លីត្រ ទៅផឹកនៅខ្ទមចំការជនរងគ្រោះ រស់នៅភូមិឃុំជាមួយគ្នា។ ក្រោយពីជនរងគ្រោះផឹកស្រាថ្នាំក៏ស្រវឹងរួចចូលទៅដេកក្នុងខ្ទមចំការរបស់ខ្លួន ហើយជនសង្ស័យក៏ចូលទៅតាមក្រោយ ចាប់នារីនោះធ្វើសកម្មភាពរំលោភរហូតបានសម្រេច។

កាលវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញបានទទួលពាក្យបណ្ដឹង ពីករណីរំលោភសេពសន្ថវៈនៅចំណុចភ្នំតាងរ៉ាង ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៣០នាទីព្រឹក បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ហ៊ិន ដា ហៅ ហ៊ាង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានទិញស្រាថ្នាំចំនួន ០២លីត្រ ទៅផឹកនៅខ្ទមចំការជនរងគ្រោះឈ្មោះ ទាវ សុខុន ភេស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ក្រោយពីជនរងគ្រោះផឹកស្រាថ្នាំជាមួយជនសង្ស័យ អស់ចំនួនកន្លះលីត្រ ក៏ស្រវឹងរួចលាជនសង្ស័យចូលទៅដេកក្នុងខ្ទមចំការរបស់ខ្លួនដែលប្រក់ដោយតង់កៅស៊ូពណ៌ស ហើយជនសង្ស័យឈ្មោះ ហ៊ិន ដា ហៅហ៊ាង ក៏ចូលទៅតាមក្រោយចាប់នារីរងគ្រោះសង្កត់ដៃ ហើយធ្វើសកម្មភាពរំលោភរហូតបានសម្រេចដោយគំរាមកុំឲ្យជនរងគ្រោះស្រែក។

ក្រោយពីរំលោភបានសម្រេចហើយ ជនសង្ស័យបានមកអង្គុយផឹកស្រា នៅក្រៅខ្ទមជនរងគ្រោះ បានរយះពេលប្រហែលកន្លះម៉ោង ក៏ចូលទៅសុំរួមរ័កជាមួយជនរងគ្រោះម្ដងទៀត តែជនរងគ្រោះបដិសេធ ហើយបានស្រែកហៅកូនស្រីរបស់ខ្លួន ដែលបានជញ្ជាំដំឡូងនៅចំការក្បែរនោះ លឺដូចនេះជនសង្ស័យ ក៏ងើបដើរចេញពីកន្លែងកើតហេតុ ពេលនោះកូនរបស់ជនសង្ស័យឈ្មោះ ហ៊ាង សេរីសោភ័ណ្ឌ ភេទស្រី បានមកឃើញទាន់ហេតុការណ៍នេះដែរ រួចក៏បានតេទូរស័ព្ទប្រាប់ម្ដាយរបស់ខ្លួន ក្រោយមកដល់វេលាម៉ោង ៦ និង ០០នាទីល្ងាចថ្ងៃខែឆ្នាំដដែលប្រពន្ធ ជនសង្ស័យ ឈ្មោះ អឿន បានមកប្រើអំពើហិង្សាវាយតប់ជនរងគ្រោះជាច្រើនដៃ។ លុះដល់ទី ១០ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ០០នាទីល្ងាច ឈ្មោះ អឿន ដែលត្រូវជាប្រពន្ធជនសង្ស័យក៏បានមកប្រើហឹង្សាលើជនរងគ្រោះម្ដងទៀត បណ្ដាលឲ្យបែកហូរឈាមនៅលើថ្ងាស និងជាំខៀវថ្ពាល់ខាងឆ្វេង។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រួចក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ិន ដា ហៅ ហ៊ាង ពីបទរំលោភសេពសន្ថវៈលើនារីរងគ្រោះឈ្មោះ ទាវ សុខុន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ហើយកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីដោះស្រាយទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង