ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញលោកឧត្តមសេនីយ៍ទោ​ យឹម​ ឡាលី ពេលចុះអធិការកិច្ច ទទួលយកលុយ ពីកាស៊ីណូស៊ឹង​ ឈឹង

26

ព្រះសីហនុ៖ យោងតាមលិខិតអង្គភាពប្រឆាំងអំពើពុករលួយ កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី​ ឱម​ យ៉ិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ បានឲ្យលោកឧត្តមសេនីយ៍ទោ​ យឹម​ ឡាលី​ ប្រធានក្រុមចម្រុះ អធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ​ បំភ្លឺករណីចុះអធិការកិច្ចនៅកាស៊ីណូ​ ស៊ឹង​ ឈឹង​ បែរជាទទួលសំណូកច្រើនម៉ឺនដុល្លារ។ លិខិតរបស់​ ACU បានធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០១៩ បញ្ជាក់ថា​ ការឲ្យលោកឧត្តមសេនីយ៍ទោ​ យឹម​ ឡាលី​ បំភ្លឺ​ បន្ទាប់ពីមានពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ​ថា៖ តម្លៃត្រូវពិន័យតែ១.៦៨០ដុល្លារទេ ប៉ុន្តែលោកឧត្តមសេនីយ៍ទោ​ យឹម​ ឡាលី បានទទួលប្រាក់ដល់ទៅ២០.០០០ដុល្លារឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គភាព​ប្រឆាំង​អំពើពុករលួយ ​បានទទួល​នឹង​ពិនិត្យ​លើ​ពាក្យបណ្ដឹង​ ​ដែល​ប្ដឹង​បាន​រៀបរាប់ថា ​កាលពី​ថ្ងៃទី​១២ ​ខែសីហា​ ឆ្នាំ​២០១៩​ ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស ​នៅ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ចុះ​ដល់ទី​តាំង​កាស៊ីណូ ស៊ី​ង ឈឹង ស្ថិតនៅ​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ​ស្តីពី ​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេល​ត្រួតពិនិត្យ​នោះ ​ក្រុមការងារ​អធិការកិច្ច​បានធ្វើការ​ផាកពិន័យ​ជនបរទេស​ គ្មាន​ប័ណ្ណ​ការងារ ​សរុប​ចំនួន​៥៧​ក្បាល (៥៧​នាក់ គុណ ១២៥​ដុល្លារ = ៧១២៥​ដុល្លារ​។ ហើយក៏​មានការ​ផាកពិន័យ​ ចំនួន​បី​ចំណុច ទៅលើ​សេចក្តីប្រកាស​ជូនដំណឹង ស្ដីពី​បុគ្គលិក សេចក្តីជូនដំណឹង​ស្ដីពី​ចលនា​បុគ្គលិក និង​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស (១.៦៨០​ដុល្លារ​) ប៉ុន្តែ​លោក​បានទទួល​ថវិកា ចំនួន​២​ម៉ឺន​ដុល្លារ ​ពី​តំណាង​កាស៊ីណូ​ ដែល​លើសពី​ថវិកា​ផាកពិន័យរ​ហី​តដល់​ចំនួន ១១.១៩៥​ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង