ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ប៊ូ ថង អតីតរដ្ឋមន្ត្រី​ការពារជាតិ ទទួលមរណភាព

32

ភ្នំពេញ​ ៖ លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង អតីតរដ្ឋមន្ត្រី​ការពារជាតិ អតីត​តំណាងរាស្ត្រ និង​ជា​អតីត​ស​មាជិក​​ព្រឹទ្ធសភា បានទទួល​មរណភាព​ដោយ​រោគាពាធ កាលពី​ម៉ោង​ ១ និង ២០​នាទី យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។ លោក ព្រឹទ្ធាចារ្យ ប៊ូ ថង ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​​កម្ពុជា និង​ជា​ឥស្សរ​ជ​ន​ម្នាក់ ដែល​មួយជីវិត​របស់​លោក​ព្រឹទ្ធាចា​រ្យ បាន​លះបង់​កម្លាំងកាយ កម្លាំ​ងចិត្ត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូ​មិ​​។​

លោក ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលរតនគិរី បានសរសេរសារលើហ្វេសប៊ុកថា យើងខ្ញុំថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តរតនគិរី​ ពិតជាមានសេចក្តីរន្ធត់ឥតឧបមា ដែលឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង មរណកាលនៅវេលាម៉ោង ១:២០នាទី ទៀបភ្លឺ នាថ្ងៃព្រហស្ប​តិ៍​ ​១៤កើត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.ស​២៥៦៣​ ត្រូវនឹង​ថ្ងៃ​ទី​១២​ ​ខែកញ្ញា​ ឆ្នាំ​២០១៩​ ដោយជរាពាធ។ ការបាត់ឯកឧត្តមព្រឹទ្ធាចារ្យ គឺជាការបាត់បង់វីរជនស្នេហាជាតិមួយរូប ដែលលះបង់ស្ទើរតែមួយជីវិតបម្រើប្រជាជន និងមាតុភូមិ ហើយក៏ជាវីរជនមួយរូបដែលជាស្ថាបនិករបស់ខេត្តរតនគិរីផងដែរ។ យើងខ្ញុំជាយុវជនជំនាន់ក្រោយ មិនអាចបំភ្លេចបាននៅគុណបំណាច់ដ៏ធំធេង ។សូមបួងសួងដល់វិញ្ញាណក្ខន្ធ​ ឯកឧត្តមព្រឹទ្ធាចារ្យបានទៅកាន់ឋានបរមសុខ។ ដោយសេចក្តីគោរព និងសោកសង្រេងពីយើងខ្ញុំទាំងអស់គ្នា”៕



អត្ថបទដែលជាប់ទាក់ទង