ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ពេជ្រ សូលីកា តារាមិនងាយចាស់ ពាក់ពេជ្រតម្លៃដល់ទៅរាប់ម៉ឺនដុល្លារ

150

ភ្នំពេញ៖ តារាចម្រៀងស្រី មិនងាយចាស់តាមអាយុ គឺកញ្ញា ពេជ្រ សូលី​កា បានងាកមកចូលមកប្រឡូកក្នុងវិថីសិល្បះជាថ្មី ជាមួយនឹងដៃគូ ចាស់ គឺលោក នីកូ ក្រោយពីកញ្ញាបានអវត្តមានក្នុងវិស័យនេះអស់ជាច្រើនឆ្នាំ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកញ្ញា ពេជ្រ សូលី​កា នៅតែ មានទម្រង់មុខតូចគួរឲ្យស្រលាញ់ដដែរ។
ក្នុងនោះ កញ្ញា ពេជ្រ សូលី​កា ក្រៅពីការងារ សិល្បះ កញ្ញាក៏មានភាពជោគជ័យខ្លាំងក្នុងជំនួយរបស់ខ្លួនផងដែរ ធ្វើឲ្យតារារូបនេះរស់នៅក្នុងភាពហ៊ឺហា និងទាន់សម័យទៀតផង។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាចម្រៀងថ្ពាល់ខួច ពេជ្រ សូលី​កា បានចូលរួមក្នុងពិធីមង្គលមួយ ដោយបានរៀបចំតុបតែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ក្រហមក្រមៅ រំលេចដោយគ្រឿងអលង្ការ​ពេជ្រដែលមានតម្លៃកប់តែម្តង គឺ៦ ម៉ឺនដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង