ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹកយូដូ៤០ភាគរយ បានទទួលនិទ្ទេសល្អ ក្រោយបញ្ចប់វគ្គសិក្សា

20

ភ្នំពេញ៖វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីបច្ចេកទេសគ្រូបង្វឹកកីឡាយូដូដែលបានចាប់ផ្ដើមបើកកាលពីថ្ងៃទី០២កញ្ញាមកនោះ បានបញ្ចប់ដោយជោគជ័យកាលពីល្ងាចថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ ។
លោកឩត្តមសេនីយ៍ឯកតែមម៉ឺនអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមបិទវគ្គ និង ប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាម ។
វគ្គនេះត្រូវបានបង្រៀនដោយលោក..Menidja.AMARជនជាតិអាល់ហ្សេរីជាគ្រូជំនាញរបស់សហព័ន្ធកីឡាយូដូអន្តរជាតិបញ្ជូនមក។មានសិក្ខាកាមចូលរួមចំនួន២៤ នាក់មកពីក្លឹបកីឡាយូដូបក្សីចាំក្រុង០៧នាក់ ,ក្រសួងមហាផ្ទៃ០៧នាក់,ខេមរៈសហព័ន្ធយូដូ០២នាក់,ក្លិបអង្គរយ៉ាវ៉ារ៉ាក់០៥នាក់,ក្លឹបរាជសីហ៍០២នាក់និង ក្លិប
អូឡាំពិក០១នាក់ ដោយសិក្សាចែកចេញជា២ ផ្នែក គឺផ្នែកទ្រឹស្ដីនិងផ្នែកអនុវត្តជាក់ស្តែង។
ឆ្លងកាត់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់បង្កើនបានការយល់ដឹងលើផ្នែកទ្រឹស្ដីនិងលើ កកម្ពស់កម្រិតសមត្ថភាពបច្ចេកទេស ដូចជាការ បែងចែកអាយុទៅតាមវ័យ លំហាត់ទូទៅ លំហាត់ពិសេស លំហាត់ទាក់ទងល្បែង ផែនការបង្ហាត់ប្រចាំថ្ងៃនឹងទៅតាមរយៈពេល ការអភិវឌ្ឍលំហាត់កម្លាំងកាយ។
ឆ្លងកាត់ការសិក្សារយៈពេល១០ថ្ងៃកន្លងមកនេះ ក្នុង ចំណោមសិក្ខាកាមចំនួន២៤រូប មានសិក្ខាកាមទទួលនិទ្ទេសល្អ ចំនួន១០រូបស្មើនឹង ៤០ភាគរយ និទ្ទេសល្អបង្គួរចំនួន១០រូបស្មើនឹង ៤០ ភាគរយនិងនិទ្ទេសមធ្យមចំនួន៣រូបស្មើនឹង ២០ភាគរយ ហើយក៏មានសិក្ខាកាមដែលមាននិទ្ទេសខ្សោយចំនួន ១នាក់ផងដែរ។
បើតាមគណ:គ្រប់គ្រងវគ្គឲ្យដឹងថា បើសិនមានលទ្ធភាពធ្វើការសិក្សាតាមរយៈការបើកវគ្គ សិក្សាបច្ចេកទេសជារៀងរាល់ឆ្នាំ នោះគ្រូបង្វឹក និងកីឡាករ-ការិនីទាំងអស់ កាន់តែមានការយល់ដឹង និងជំនាញលើកកម្ពស់សិទ្ធិផលប្រភេទកីឡាយូដូ របស់ព្រះរាជាណាចក្រកម្ពុជា ឈានទៅទទួលបានជោគជ័យជូនប្រទេសជាតិកាន់តែប្រសើរជាងនេះទៀតជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង