ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយក​រដ្ឋ​មន្រ្តីឡាវ បំពេញទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃ

16

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតី​តេ​ជោហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាចក្រ​កម្ពុ​ជា អញ្ជើញទទួលធ្វើបដិស​ណ្ឋា​រកិច្ច​ផ្លូវ​ការជូ​នដល់ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយក​រដ្ឋ​មន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា​មា​និតឡា​​វ នៅវិ​មានស​ន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ​ ​បានដឹ​កនាំគ​ណៈប្រ​តិភូ​ជាន់ខ្ព​ស់ អញ្ជើញមកដល់ប្រទេ​ស​កម្ពុ​ជា នៅម៉ោងប្រមាណ៩៖៣​០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវ​កា​ររយៈពេ​ល២​ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩​ ​តាមកា​រអ​ញ្ជើញរ​ប​ស់នា​យក​រដ្ឋម​ន្រ្តីកម្ពុជា។

ក្នុងអំឡុងទស្សនកិ​ច្ចនេះ លោកនាយករដ្ឋម​ន្រ្តី​ឡាវ ជួបពិភាក្សាទ្វេភាគី​ជា​មួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃក​ម្ពុជា​ ហើយភាគីទាំងពីរក៏​នឹ​ងអញ្ជើ​ញជាអ​ធិ​បតីភាព ក្នុងពិធីចុះហត្ថ​លេ​ខាលើ​ឯក​សារ​មួយចំ​នួន​ និង​ធ្វើសេច​ក្តីប្រកា​សព័ត៌​មានរួ​មគ្នា​ផងដែរ។ នេះបើតាមការប្រកាស របស់​ក្រសួ​ងការ​បរ​ទេស និង​សហប្រ​តិប​ត្តិការ​អ​ន្តរជា​តិក​ម្ពុជា។

បន្ទាប់ពីនោះ នាយករដ្ឋម​ន្រ្តីឡាវ នឹងអញ្ជើញដាក់កម្រងផ្កានៅ​វិ​មានឯ​ករាជ្យ និងគោរពព្រះវិញ្ញា​ណក្ខ​ន្ធនៅ​មណ្ឌបព្រះករុ​ណាព្រះបា​ទសម្ដេ​ចព្រះន​រោត្ដម សីហនុ “ព្រះបរម​រត​នកោដ្ឋ” អតីត​ព្រះម​ហាក្ស​ត្រ នៃព្រះរាជាណាចក្រ​ក​ម្ពុជា ហើយបន្តចូលជួបសម្តែង​កា​រគួ​រស​ម ចំពោះស​ម្តេច​អគ្គ​មហា​ពញាច​ក្រី ហេង សំរិន ប្រធានរដ្ឋ​សភា​ និងជួបសម្តែងការគួ​រ​សមចំ​ពោះសម្តេ​ច​វិបុល​សេនាភ​ក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជា​ណា​ច​ក្រកម្ពុ​ជា​។

ក្រ​សួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវ​កា​ររបស់ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជានេះ ​នឹ​ងរួមចំ​ណែក​កាន់​តែប្រសើ​រក្នុ​ងកា​រពង្រឹង និងពង្រីក​ប​ន្ថែម​ទៀត នូវចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏យូ​រលង់ សាមគ្គី​ភាព ភាតរភាព និ​ងកិច្ចស​ហប្រ​តិបត្តិ​ការប្រ​កបដោ​យផ្លែ​ផ្កា រវាងកម្ពុ​ជា​ និង​ឡាវ៕


អត្ថបទដែលជាប់ទាក់ទង