ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WONDERFUL 28 – LIFESTYLE, WINE & DINE EXPO” ធ្វើឡើងជាលើកដំបូងនៅកោះពេជ្រ

53

*“WONDERFUL 28 – LIFESTYLE, WINE & DINE EXPO” នឹងត្រូវធ្វើឡើងជាលើកដំបូ​ងនៅ​មជ្ឈ​មណ្ឌល​សន្និ​បាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំ​ពេ​ញ ប្រទេសក​ម្ពុ​ជា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០១៩ ។

*ការបូកបញ្ចូលទាំងគំនិតនៃការតាំ​ងពិ​ព័រ​ណ៍ពាណិ​ជ្ជកម្ម​ដែល​បង្ហាញ​ពីរ​បៀបរ​ស់នៅដ៏​មាន​កិត្យា​នុភាព ផលិតផលស្រានិងអាហារ និ​ងសេវាក​ម្មដ៏​មានវិ​ជ្ជាជីវៈ រួមជាមួយនឹងការប្រគំត​ន្ត្រី​រយៈ​ពេល ៣ ថ្ងៃជាប់គ្នាផងដែរ​ ​“WO​NDERFUL 28 ” នឹងក្លាយជាទីចាប់អារម្ម​ណ៍​របស់​រាជ​ធានីភ្នំ​ពេញ​ក្នុងខែ​តុលា។

*ការនាំមកនូវគំនិតថ្មីនៃ​ស្ត​ង់ដារ​រស់នៅ​នេះ នឹ​ងធ្វើឲ្យព្រឹត្តិការណ៍មួយនេះ ប្រព្រឹ​ត្ត​ទៅដោ​យជោ​គជ័យ សម្រាប់របៀបរស់នៅល្អ​ប្រ​សើរ​នៅក្នុង​យុគស​ម័យ​ថ្មី។

ភ្នំពេញ ៖ វិថីទី ​២៨ – WONDERFUL 28 – LIFESTYLE, WINE & DINE EXPO គឺជាពិព័រណ៍អាហារនិង​ភេ​សជ្ជៈដ៏​ធំបំ​ផុត​ និង​ពេញនិ​យមបំផុតដែលរៀបចំឡើងដោយស​មា​គមហិ​រញ្ញ​វត្ថុ និងសេដ្ឋកិច្ចអន្ត​រ​ជាតិ​ (InFEA) ឧបត្ថម្ភដោយធនាគារកាណាឌីយ៉ា​ភី​អិលស៊ី​ , Wonder Capital Group ។ សន្និសីទកាសែតនេះ ​បា​នធ្វើ​ឡើងនៅ​រសៀល​ ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០​១​៩ នាសណ្ឋាគារ​រ៉ូស​វ៉ូ​ត។

គំនិតនេះត្រូវបានគាំទ្រយ៉ាងខ្លាំងដោយ​ក្រ​សួងទេសចរណ៍និងក្រសួង​ពា​ណិជ្ជ​កម្ម​ ក្នុងគោលបំណងលើក​ក​ម្ពស់ការ​យល់​ដឹង អំពីរបៀបរស់នៅប្រក​ប​ដោយ​កិត្យានុ​ភាព នៅក្នុ​ងប្រ​ទេស​កម្ពុ​ជា។ ដើម្បីប្រារព្ធធ្វើចាប់ពី​ថ្ងៃ​ទី ២៥ ដល់ថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០​១៩ នៅមជ្ឈមណ្ឌលសន្និបាតនិង​ពិ​ព័រណ៍​កោះពេជ្រ​ រាជ​ធានី​ភ្នំ​ពេញ ប្រទេសកម្ពុជា ព្រឹ​ត្តិការណ៍នេះបាននាំយកអ្នកផ្គត់​ផ្គ​ង់ ក្នុងស្រុ​កនិងអន្តរជាតិទាំ​ងអស់ មកបង្ហាញនូវអ្វីដែលល្អ​បំផុត នៅក្នុង​កម្រិត​របស់​ខ្លួន។​ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់​អា​ជីវក​ម្មក្នុង​ស្រុក និង​អន្តរ​ជាតិ ក៏ដូចជាការបង្កើតបរិយា​កា​សស​ហគ​មន៍ ប្រកបដោយភាពរស់រវើក​ និងទាក់ទាញសម្រាប់ប្រ​ជា​ជនគ្រ​ប់វ័យ និងជាតិសាសន៍​ទាំ​ងអស់ ទទួល​បានភា​ពរី​ករាយ​។ នៅក្នុងការតាំងពិព័រ​ណ៍នឹងមា​នកា​រចូល​រួមពី​ស្តង់តាំងបង្ហាញចំនួន ៣​០០ ស្តង់ ដែលមានទំហំប្រហែល​ជា​ ២០០០ ម៉ែត្រ​ការ៉េ និងមានគោលបំណងទាក់ទាញ​អ្ន​កជំនួ​ញជា​ង ២៨.០០០ នាក់។ ជាលើកដំបូងនៅប្រទេស​កម្ពុ​ជាព្រឹ​ត្តិកា​រណ៍នេះ ក៏នឹងមានកម្មវិធីប្រ​គំត​ន្ត្រីចំ​នួន ៣ ថ្ងៃជាប់ៗគ្នាផងដែ​រ​ ដោយមា​នកា​រចូល​រួម​ពីសិ​ល្បករ សិល្បការីនី​មក​ពីគ្រប់​ផលិ​តកម្ម​សំដែ​ងជូន​ រៀងរាល់យប់ដើម្បីឱ្យអ្ន​ក​ទស្សនា​ទាំង​អស់ ទទួលបានភាពរីក​រា​យ។ ការប្រគំតន្រ្តី​រួមផ្សំ​ជាមួ​យ បែ​បបទ​អាហារ​តាម​ដង​ផ្លូវ ពិតជាអាចជួយបង្កើនប​រិ​យាកាស​ព្រឹត្តិ​ការ​ណ៍ និងផ្តល់នូវបទ​ពិ​សោធ​ន៍មួយ បែបដែលមិ​ន​នឹកស្មា​នដ​ល់។​ ​គាំទ្រដោ​យក្រសួងទេ​សចរណ៍ ការផ្ដល់ជូននូវចំណីអា​ហា​រតាម​ផ្លូវ​នេះ នឹងនាំមកនូវ​រូប​ភាព​ផ្សេងៗ​គ្នា នៃមុខម្ហូបតាមចិញ្ចើ​មផ្លូ​វ តាមតំបន់ហើយត្រូវ​បា​នបង្ហា​ញតា​ម​ស្តង់ដា​រថ្មី។ ព័ត៌មានលម្អិតនៃការ​ប្រ​គំតន្ត្រីនឹងត្រូវប្រកាស​នៅដំ​ណាក់កា​លក្រោ​យ​។
ព័ត៌មានខ្លះអំពីពិព័​រណ៍​នេះមា​នដូច​ជា៖
• បែបបទរស់នៅ៖​ រចនាផ្ទៃខាងក្នុងនិងការតុប​តែ​ង ការថែរក្សាសម្រស់និងសុ​ខ​ភាព ផលិតផលលាងសម្អា​ត​និង​បោកគ​ក់ ឧបករណ៍ក្នុងសួនច្បារ​និ​ងក្រៅផ្ទះ​ និងគ្រឿងផ្ទះ​បា​យ
• អាហា​រ​និង​ភេសជ្ជៈ៖ ហាងនំប៉័ងនិងចំណី​ស​ត្វ ហាងកាហ្វេនិង​តែ​ សាច់និងគ្រឿងស​មុ​ទ្រ ​ស្រាបៀរ​និង​ស្រា។
• វេទិកាឱកា​ស​អាជី​វកម្ម៖ សិក្ខាសាលាដ៏មានជំ​នា​ញ ការចែករំលែកបទពិសោធ​ន៍​ល្អៗពី​អន្ត​រជាតិ ការផ្គូផ្គងអា​ជីវ​កម្ម និងទីប្រឹក្សា​ជំនាញ​សេវាក​ម្ម។
វេបសាយផ្លូវការ WO​NDERFUL 28៖ https://wonderful28.com/
នៅក្នុង WOND​ERFUL 28 យើងបង្កើតឱកាស ប​ទពិសោ​ធន៍ និងស្តង់ដារថ្មី។ យើងទទួលស្វាគមន៍​ទាំ​ងបុ​គ្គល ​និងក្រុមហ៊ុនទាំងអស់ឱ្យចូ​ល​រួម និងទស្សនាពិព័រណ៍​នេះ​ដោយ​ណែនាំ​ពី បទពិសោធន៍ពី​រ​ដ៏ល្អ​បំផុត​ដើម្បីចែ​ករំ​លែក៖
MESONG​ នៅក្នុង WONDERFUL 28:
ការវិនិយោគ​ពីក្រុ​មហ៊ុន WONDER DEVELOPMENT ដែលជាក្រុមហ៊ុនអភិវ​ឌ្ឍ​ន៍ហុ​ងកុង MESONG គឺជាគម្រោង​ដំ​បូង​ ដែលជាសញ្ញានៃកា​អ​ភិវឌ្ឍ​ធន​ធានដែ​លតំណាងឱ្យយុគសម័យថ្មី​នៃ​ជីវ​ភាពរ​ស់នៅស្ដ​ង់ដារ និងមា​នកិ​ត្យានុភា​ព។ ដោយមានការគាំទ្រពីប​ច្ចេ​កវិទ្យា​លំដាប់​ពិភ​ពលោក នៅក្នុងរចនាសម្ព័ន្ធ​វិស្វ​ក​ម្ម MESONG ត្រូវបានគេកំណត់គោលដៅ​ជា​ខុនដូខ្ពស់ជា​ងគេ ដែលមានទីតាំងស្ថិ​ត​នៅ ​CBD នៃរាជធានីភ្នំ​ពេ​ញ ​ដោយរួមបញ្ចូលគ្នារវាង​កា​ររស់​នៅបែ​ប​ទំនើប តំបន់ពាណិជ្ជ​ក​ម្ម និងក្លឹប​កម្សាន្តដ៏ប្រ​ណិត​ ហើយវាជានិមិត្តរូ​ប​នៃរ​បៀបរ​ស់នៅ ដ៏សម្បូរបែបនិ​ង​ធ្វើឱ្យមា​នភា​ពប្រ​ណិត​តាម​ស្តង់​ដារ។ ការប្រមូលអ្នកជំនា​ញ​ដែលទ​ទួលបានពានរង្វាន់ពីជុំ​វិ​ញពិ​ភពលោ​ក រួមមាន NOVO ARCHITECTS, MOTT MACDONALD, SANBASE CORPORATION, STUDIO 5 INTERNATIONAL, KEYSTONE-SAVILLS & CURRIE & BROWN, គម្រោងធានាបាននូវការចែកចាយប្រកប​ដោយ​គុណ​ភាពខ្ព​ស់ រួមជាមួយបទ​ពិ​សោធន៍ និងស្ទីលដែលធ្វើឲ្យលោកអ្នកឈានទៅកម្រិតបន្ទាប់។​ ​WONDER DVELOPMENT ជាសម្ព័ន្ធគ្រប់គ្រងទាំ​ង​ស្រុងនៃ​មូល​និធិគ្រ​ប់គ្រង​ដោយ WONDER CAPITAL GROUP ដែលជាក្រុមហ៊ុនសាជី​វក​ម្មមាន​អាជ្ញាប័​ណ្ណក្រោ​មគណៈ​កម្ម​ការ មូលប័ត្រនិង​អ​នាគ​ត នៃហុងកុង។ ក្រុមអ្នកគ្រប់គ្រង​មា​នបទ​ពិសោធន៍វិនិយោ​គអច​លនទ្រ​ព្យ​ជាង ២០ ឆ្នាំហើយបានកាន់តួ​នា​ទីប្រតិ​បត្តិ​អាស៊ី​ – ប៉ាស៊ីហ្វិកសម្រាប់អ្នកគ្រ​ប់​គ្រងទ្រ​ព្យសម្ប​ត្តិស​កល ដែលមានទ្រព្យសម្បត្តិរាប់រយពា​ន់​លានដុ​ល្លារ​ស្ថិតក្រោ​មការ​គ្រប់គ្រង។ ជាមួយដៃគូដែលទុកចិត្តនិងមានជំនាញនិ​ង​វិជ្ជាជី​វៈខ្ព​ស់នេះ MESONG ពិតជានឹងបង្កើតឱកាសវិ​និយោ​គពិ​សេស​សម្រាប់​អ្នក​ដែលគ្មាន​ជំនាញ និងមា​នឆ​ន្ទៈក្នុងការ​ស្វែង​យល់។ សូមចូលមើលគេហទំព័រ​ផ្លូ​វកា​រសម្រាប់​ព័ត៌មាន​លម្អិ​ត https://www.mesong.com/
សម្ព័ន្ធរថយន្តដឹ​កទំ​និញ​ម្ហូបអា​ហារក្នុ​ង WONDERFUL 28:
ជាមួយនឹងការសម្របស​ម្រួល​ដោយI​nFEA គំនិតថ្មីនៃការគ្រប់គ្រងប្រតិ​ប​ត្តិការF&B នឹងត្រូវបានបង្កើតឡើ​ងនៅ​ក្នុង​ទីផ្សារ​ប្រទេ​សក​ម្ពុ​ជា ដែល​រួមមា​នកា​រផ្តល់​ដំបូន្មា​ន ប្រកបដោយវិជ្ជាជីវៈលើ​ប្រ​តិបត្តិ​ការ​ពីមួយ​ថ្ងៃទៅមួ​យថ្ងៃ ការគ្រប់គ្រងអនាម័យ​ ​ការជ្រើសរើសទីតាំងប្រតិប​ត្តិ​ ការធ្វើស្ថិតិនិងកា​រ​ស្រាវជ្រា​វ ការបញ្ចុះត​ម្លៃ ការដឹ​កជញ្ចូ​នជា​ដើម។​ គម្រោងនេះ​ក៏បា​នកំណ​ត់​គោលដៅក្នុង​ការប​ង្កើតមជ្ឈមណ្ឌលប្រតិប​ត្តិ​ការ ដែល​អាច​តាមដា​នទីតាំ​ង និងការប្រមូលទិន្នន័​យ​ការល​ក់តា​មពេល​វេលា​ជាក់ស្តែង តាមរយៈបណ្តាញទូ​រ​ស័ព្ទ​ចល័ត​ 4G ។ ទិន្នន័យធំៗ ដែលប្រមូ​លបា​ននឹង​ត្រូវបា​នវិ​ភាគ​ដើម្បីបង្កើនការគ្រប់គ្រងការ​ល​ក់ ការគ្រប់គ្រងប្រព័ន្ធដឹ​ក​ជញ្ជូន​ និងការគ្រប់គ្រងស្តុក​ក្នុង​ពេល​វេលាជា​ក់ស្តែ​ង។ ប្រព័ន្ធប្រតិបត្តិការត្រូវបាន​រច​នា​ឡើងដោយ​ក្រុម​ហ៊ុន​ព័ត៌មា​នវិទ្យា ដែលមានមូលដ្ឋាននៅ​ហុ​ងកុង និងគាំទ្រដោយក្រុមនិស្សិ​ត​សាកល​វិទ្យា​ល័យ ក្នុង​ស្រុកមួ​យក្រុ​ម។ គំរូដំបូងនៃឡានដឹ​កអា​ហារច​ល័ត ឡានលក់កា​រ៉េម ក្រោមគំនិតប្រតិប​ត្ដិ​ការនេះ នឹងត្រូវបា​នប​ង្ហាញ​នៅ WONDERFUL 28 និងបង្ហាញតាមរបៀបដែ​លលើ​សពី​ការរំ​ពឹងទុ​ករប​ស់អ្នក។ ពិព័រណ៍នេះនឹងបង្ហាញពី​លទ្ធភាព​នៃកា​រគ្រប់​គ្រងប្រ​តិបត្តិ​ការ ក្នុងយុគសម័យថ្មីហើ​យនឹ​ងក្លា​យជាស្តង់ដារថ្មី​ ក្នុងប្រតិបត្តិកា​រ​អាជី​វក​ម្ម។

អំពីសមាគម​ហិរ​ញ្ញវ​ត្ថុនិង​សេដ្ឋកិច្ច​អន្តរ​ជាតិ (InFEA)
InFEAត្រូវបាន​បង្កើ​តឡើងនៅហុងកុង និ​ងកំពុងមានវត្តមាន​នៅ​ទីក្រុង​ភ្នំពេញ ប្រទេសកម្ពុជា ដោយផ្តល់នូវការផ្តោតសំ​ខាន់ និង​វេទិកា​សម្រា​ប់អ្នក​ចូលរួម​ទាំងអស់ ក្នុងស​កម្មភាព​ហិរញ្ញ​វត្ថុ​និងសេ​ដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មឆ្លងទ្វី​បនេះ​ រួមមា​នប្រ​តិប​ត្តិករ អ្នកវិនិយោគ​ អ្នកជំនួញ និងអ្នកប្រឹក្សាយោបល់​ផ​ងដែ​រ។ សមាគមដើរតួ​ជា​ ដៃគូរដែលទុកចិ​ត្តស​ម្រាប់​ទីក្រុ​ងហុងកុង និងអង្គការ​អាស៊ី​អាគ្នេ​យ៍ដទៃ​ទៀត ហើយផ្តល់ព័ត៌មាននិ​ងដំ​បូន្មា​ន ដល់សមាជិករបស់​ខ្លួ​នទាំ​ងតាម​អ៊ីន​ធើណេត និងតា​មរ​យៈការ​ប្រជុំថ្នា​ក់តំប​ន់ និងថ្នា​ក់ជា​តិ។
បេសកម្មរបស់យើងរួ​មមា​ន៖
• ដើម្បីជំរុ​ញហិ​រញ្ញវត្ថុនិងការអភិវឌ្ឍសេដ្ឋ​កិ​ច្ចនៃទី​ផ្សារដែ​លកំពុ​ងរីកច​ម្រើន​។
• ដើម្បីទាក់ទា​ញ​វិនិយោគិ​នស​កល ប្រតិបត្តិករ​អា​ជីវកម្ម និងអ្នកជំនាញដល់​ទី​ផ្សារក្នុ​ងស្រុ​ក។
• ដើម្បីលើកកម្ព​ស់ស្ត​ង់ដា​រវិ​ជ្ជាជីវៈ​នៃទីផ្សារដែលកំពុងរីក​ច​ម្រើន ​ដោយការបណ្ដុះបណ្ដាលស្របតា​ម​ការអ​នុវ​ត្តល្អៗ​អន្ត​រជាតិ៕

អត្ថបទដែលជាប់ទាក់ទង