ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌដង្កោស្ថាបនាផ្លូវបេតុង៤ខ្សែដៃ ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម

20

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩រដ្ឋបាលខណ្ឌដង្កោបានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន០៤ខ្សែ ប្រវែងសរុប ៩៥៦ម៉ែត្រ ព្រមទាំងរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្មប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលក្រោមអធិបតីភាព លោក នុត ពុធដារ៉ា ជំនួយការ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ។
មន្ត្រីជំនាញខណ្ឌបានឱ្យដឹងថា៖ផ្លូវបេតុងដែលត្រូវស្ថាបនារួមមាន៖ផ្លូវបេតុង០១ខ្សែ ប្រវែង៣៣០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ។ចំណែកផ្លូវបេតុងតភ្ជាប់៣ភូមិ ចំនួន ៣ខ្សែ ប្រវែង ៦២៦ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិដូង ភូមិហា និងភូមិស្វាយមានលក្ខណ៍។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា បានលើកឡើងថា៖ឱ្យតែប្រជាពលរដ្ឋនៅតែងគាំទ្រនយោបាលអភិវឌ្ឍន៍ប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន សមិទ្ធិផលនានាពិសេសផ្លូវថ្នល់ ប្រព័ន្ធលូ ប្រឡាយអាជ្ញាធរខណ្ឌនិងរាជធានីភ្នំពេញនៅតែបន្តកសាងនិងស្ថាបនាជូនបងប្អូនប្រជាពលរដ្ឋនៅតាមមុខផ្ទះក្នុងភូមិសង្កាត់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង