ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយសី៖ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឈ្នះមេដាយមាសច្រើនជាងគេ

33

ភ្នំពេញ៖ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដណ្តើមបានជើងឯកខណៈក្លិបកីឡាវាយសីព្រះខ័នរាជជាប់ចំណាត់លេខ២នៃព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ប្រធានសហព័ន្ធកីឡាវាយសីលើកទី៥ឆ្នាំ២០១៩ដែលមានកីឡាករកីឡាការិនីចំនួន១៣៩នាក់មកពីក្លិបចូលរួមចំនួន១៨នៅទីលានសហព័ន្ធកីឡាវាយសីកម្ពុជានាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។
ក្នុងឳកាសបិទការប្រកួតជាផ្លូវការដោយមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ
អូឡាំពិកកម្ពុជា ។
ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគ្រងតំណែងជើងឯកដោយទទួលបានមេដាយមាសចំនួន៣គ្រឿងរីឯក្លិបកីឡាវាយសីព្រះខ័នរាជទទួលបានត្រឹមជើងឯករងរួមមានមេដាយមាស១គ្រឿងមេដាយប្រាក់២
គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងសមាគមកីឡាវាយសីខេត្តកំពង់ឆ្នាំង ឈ្នះមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង។
សមាគមកីឡាវាយសីខេត្តមណ្ឌលគីរីដណ្តើមមេដាយមាស១គ្រឿងហើយសមាគមកីឡាវាយសីខេត្តកំពង់ឆ្នាំងឈ្នះមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង និងសមាគមកីឡាវាយសីខេត្តប៉ៃលិន ឈ្នះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង រីឯសមាគមកីឡាវាយសីខេត្តកំពង់ចាម ឈ្នះមេដាយប្រាក់គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។
ដោយឡែកសមាគមកីឡាវាយសីខេត្តររតនគីរីឈ្នះមេដាយប្រាក់១គ្រឿងរីឯក្លិបកីឡាវាយសីពហុកីឡដ្ឋានជាតិ និងក្លិបកីឡវាយសីរាជធានីភ្នំពេញឈ្នះមេដាយសំរិទ្ធ១គ្រឿងដូចគ្នា។
ឧត្តម សេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរង សហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ ថា ការប្រកួតឆ្នាំនេះសហព័ន្ធបានសម្រេចដាក់ វិញ្ញាសាប្រកួតចំនួន៦វិញ្ញា ដោយបន្ថែមមួយវិញ្ញាទៀតសម្រាប់ ថ្នាក់ដឹកនាំតាមក្លិប ខណៈឆ្នាំមុនៗកន្លងទៅ ការប្រកួតដណ្តើមពានរង្វាន់មួយនេះមាន តែ៥វិញ្ញាសាប៉ុណ្ណោះ ដោយមាន កីឡាករ-កីឡាការិនីចំនួន១៣៩នាក់ក្នុងនោះកីឡាការនី ២២នាក់ និងមានក្លិបចូលរួមចំនួន១៨។
លោកឧត្តមសេនីយ៍ឯកលីកុសលបានមានប្រសាសន៍ថាការប្រកួតនេះធ្វើឡើងក្នុងគោលដៅបំផុស
គ្រៀងគរផ្សព្វផ្សាយ អភិវឌ្ឍន៍វិស័យកីឡាវាយសីនៅកម្ពុជា អោយរីកចំរើន ដើម្បីផលិតបាននូវធនធាន ឆ្នើមល្អសម្រាប់សហព័ន្ធក្នុងការត្រៀមប្រជែងដណ្តើមមេដាយពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង