ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះ-ឈ្នះជំហានទី២

14

នៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះ-ឈ្នះជំហានទី២ ដែលពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំ ណាក់ក្រុមការងារសិក្សាស្រាជ្រាវសាងសង់វិមាន រួមទាំងអង្គភាពពាក់ ព័ន្ធ។គួររំលឹកថា សំណង់វិមានឈ្នះ- ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី ៨ហិកតាស្ថិតនៅសង្កាត់ព្រែកតា សេក ខណ្ឌជ្រោយចង្វាប៉ែកខាងជើងរាជធានីភ្នំពេញដែលជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាម ស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។កាលពីថ្ងៃទី ២៩-៣០-៣១ខែធ្នូ ឆ្នាំ២០១៨ ២០១៨ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធសំ ណង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ- ឈ្នះ និងអបអរសាទរខួបទី ២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាផងដែរ។ យោងតាមរបាយ ការណ៍បច្ចុប្បន្នភាពការងារសាងសង់វិមានឈ្នះ ឈ្នះ បានឱ្យដឹងថា រយៈ ពេល៧ខែ ឆ្នាំ២០១៩ ក្រុមការងារបានទទួលដំណើរទស្សនកិច្ចប្រតិភូទាំងក្នុង និងក្រៅប្រទេស សាធារណ ជនជាតិ និងអន្តរជាតិនានាចូលទស្ស នានិងសិក្សាស្រាវជ្រាវចំនួនប្រហែល ២លាននាក់ ក្នុងនោះអត្រាប្រជាជនចូលទស្សនាគិតជាមធ្យមក្នុងមួយថ្ងៃ ៥០០នាក់ ទៅ ១៥០០នាក់។ ដោយ ឡែក នៅថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកនានាចំនួនចូលទស្សនាកើន ឡើងគួរឱ្យកត់សម្គាល់ពី១០០០នាក់ ទៅ៣០០០នាក់ក្នុងមួយថ្ងៃ។ចំពោះការស្ថាបនាវិមាននេះ មានគោលដៅសំខាន់ចំនួន៥ រួមមាន÷
ទី១៖ រម្លឹកសារសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោ បាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធ ផល។
ទី២៖ គោរព និងចារឹកទុកអំពីការលះ បង់ការដឹកនាំ និងភាពច្នៃប្រឌិតរបស់ មគ្គុទេសក៍ដឹកនាំនិងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការ ផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាមដែលនាំមក នូវវិបុលភាពនិងសន្តិភាពដលប្រទេសកម្ពុជា។
ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យបន្តការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្ត្រ ពិតរបស់ប្រទេសកម្ពុជានិងបន្តអនុវត្ត គោលនយោបាយឈ្នះ-ឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើ សមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។
ទី៤៖បង្ហាញពីគុណតម្លៃវប្បធម៌អរិយ ធម៌ និងស្ថាបត្យករខ្មែរតាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័នផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់បានឈ្វេងយល់។
ទី៥៖បង្កើតគោលដៅទេសចរណ៍មួយ នៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅសម្រាប់ទស្ស នកិច្ចសិក្សាស្រាវជ្រាវនានា៕

អត្ថបទដែលជាប់ទាក់ទង