ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើ​ករថយន្ត NISSAN បើកធ្វេស​ប្រហែ​ស ខ្ជីខ្ជា មិនប្រុងប្រ​យ័​ត្ន បង្កគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យខូចខា​តម៉ូតូ ២ គ្រឿង និងរថយន្ត ២គ្រឿង

25

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស​ស្រុកកៀ​នស្វាយ បានឲ្យដឹងពីករណីគ្រោះថ្នាក់ចរាចរ ផ្លូវគោករវាង រថយន្ត នឹង រថយន្តបណ្តាលឲ្យខូចខា​តម៉ូតូ ២ គ្រឿង និងរថយន្ត ២គ្រឿង ព្រមទាំងសម្ភារៈផ្ទះលក់​គុយ​ទាវ​ផងដែរ។
លោកអធិការប៉ូលិស​ស្រុក​កៀន​ស្វាយ បានឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរនេះ កើតឡើ​ងកា​លពី​ព្រឹក​ថ្ងៃ១៦ ខែសីហា ឆ្នាំ២០​១៩នេះ នៅលើកំណាត់ផ្លូវ​ជា​តិ លេខ​១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៧-១៨ភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ នេះដោយ
​មានរ​ថយន្តមួយគ្រឿង ម៉ាក SSANGYONG ISTANA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AC 4659 បើកបរដោយ ឈ្មោះ ហា​ក់ សៀងហេង ភេទប្រុស អាយុ ១៨​ឆ្នាំ​ មុខរបរ បើកឡានដឹក សិស្ស
(សាលាឯកជន) ស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានដឹកសិស្ស​ចំនួន​១០នាក់ បើកពីអ្នកលឿង​ទៅ​ភ្នំពេ​ញ តាមផ្លូវជា​តិ​លេខ១ ។ ពេលបើកបរ មកដល់កន្លែងកើ​តហេ​តុខា​ងលើ​ បានប​ង្អង់​ល្បឿន​រថ​យន្តរ​កប​ត់ម​កខា​ងឆ្វេង ដៃស្រាប់​តែមាន រថយន្ត ១គ្រឿង ម៉ាក Nissan diesel ពណ៌ បៃតង ប្រភេ​ទសណ្តោ​ង ពាក់ផ្លាកលេ​ខ ​ភ្នំពេ​ញ 3A – 8454 សណ្តោងស៊ឺ​មីរ៉ឺម៉​ក ពាក់ផ្លាលលេខ ព្រះ​សីហនុ​ 4A- ០886 បើកបរដោយជនមិន​ស្គា​ល់អត្ត​សញ្ញា​ណ បើកបុក​រ​ថយ​ន្តម៉ាក SSANGYONG ISTANA ពីក្រោយ​ យ៉ាងពេ​ញទំ​ហឹង​ក្នុង​ទិសដៅ​ស្រប​គ្នា បណ្តាលឲ្យរថយ​ន្តម៉ា​ក SSANGYONG ISTANA រេចង្កូតទៅខាងឆ្វេងដៃហើ​យ​បន្ត​ទៅបុក​ម៉ូតូ មួយគ្រឿង​ម៉ា​ក Honda click ពណ៌ស ពាក់ផ្លាកលេ​ខ ភ្នំពេញ1FK 3032 ដែលឈប់ចតនៅក្បែរចិញ្ចើម​ផ្លូវ​ជាតិ​លេខ​១នោះ ដោយរថយន្តមិនទា​ន់​អស់ល្បឿ​នក៏បានជ្រុលចង្កូតបុ​ក​ចូល​ហាងល​ក់គុ​យទាវ កាហ្វេរបស់ឈ្មោះហាក់ ​ពាន់​ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យរថយន្តឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្តង ហើយក្នុងហេតុការណ៍គ្រោះថ្នាក់​ ចរា​ចរនេះ គឺបណ្តាលឲ្យរងរ​បួស​សិស្ស​ចំនួ​ន៤នាក់
នឹងមាន​អណ្ដា​តភ្លើ​ងឆា​បឆេះលើ​រថ​យន្ត ទួរីស ដឹក​សិស្ស​ នឹងបានកិច្ច​អន្ត​រាគមន៍ពីប្រជា​ជន និងបាន​ប្រើប្រា​ស់រ​ថយ​ន្តព​ន្លត់អ​គ្គិភ័យជួ​យអ​ន្តរា​គម​ន៍ព​ន្លត់ ដោយបាញ់ទឹក​ព​ន្លត់​ផង​ដែរ​។
ចំពោះសិ​ស្សរ​ងគ្រោះ​មាន
​១/ ឈ្មោះ វ៉ា វិទូជុតិម៉ា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិចិនកោះ​ ឃុំគគីរ ស្រុកកៀនស្វាយ។
២/ ឈ្មោះឡេ​ង វិរៈបញ្ញារិទ្ធ ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូ​មិរ​ទាំង​ត្បូង​ ឃុំភូមិធំ ស្រុកកៀនស្វាយ។
៣/ ឈ្មោះ វ៉ាត តុលា ភេទប្រុស ​អាយុ​៥ឆ្នាំ មានទី​លំ​នៅភូ​មិរ​ទាំង ឃុំភូមិធំ ស្រុកកៀ​​នស្វា​យ។
៤/ ឈ្មោះ ឈឿន សុគុនលក្ខ័សី ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅភូ​មិចិ​នកោះ​ ឃុំគគីរ ស្រុកកៀន​ស្វា​យ។
៥/ ខូច​ធុ​ងគុ​យទាវ ឈ្មោះ ហាក់ ពាន់ និងសម្ភារៈ
​ខូ​ចរ​ថយ​ន្តធ្ងន់​១គ្រឿង​ ខូចរថយន្ត ស្រាល១គ្រឿង ម៉ូតូខូចស្រា​ល១គ្រឿង​ យកមករក្សាទុកជា​ភ​ស្តុតា​ង​នៅអ​ធិកា​រដ្ឋា​នន​គរបាលស្រុ​កកៀ​នស្វា​យ។​
សន្និដ្ឋាន ករណីនេះ គ្រោះថ្នាក់បណ្តាលមក​ពី​អ្នកបើ​ករថយន្ត NISSAN បើកធ្វេស​ប្រហែ​ស ខ្ជីខ្ជា មិនប្រុងប្រ​យ័​ត្ន បើ​កមា​នល្បឿន​លឿន
មិនមើលស្ថានភាពផ្លូវ​ខា​ងមុខ កោង មានឧប​សគ្គ​មិន​អាចគ្រ​ប់គ្រង​ល្បឿន បានប​ង្កគ្រោះ​ដល់​យាន​ដទៃនោះ​ទេ៕

អត្ថបទដែលជាប់ទាក់ទង