ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត ព្រះវិហារ​ បង្ហាញអំពីសកម្មភាពការងារ​ ថែទាំផ្លូវថ្នល់​ កាលពី​ថ្ងៃម្សិលមិញ

157

ខេត្តព្រះវិហារអនុវត្តតាមការណែនាំពីលោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកប្រាក់សុវណ្ណអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបន្តសក្មភាពការងារថែទាំនិងជួសជុលផ្លូវថ្នល់តាមតំបន់នានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារយ៉ាងមមាញឹកដេីម្បីសម្រួលអោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាពនិង​​លឿនរហ័សទាន់ចិត្តបេីទោះបីជាមានភ្លៀងធ្លាក់រំខានដល់ក្រុមការងារយ៉ាងណាក្តី។

    លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៦សីហា២០១៩នេះថានាថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩ម្សិលមិញនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនៅតែបន្តសក្មភាពការងារថែទាំនិងជួសជុលផ្លូវថ្នល់តាមតំបន់នានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារយ៉ាងមមាញឹកដេីម្បីអោយពុកម៉ែបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងបានលឿនរហ័សទាន់ចិត្តបេីទោះបីជាមានភ្លៀងធ្លាក់រំខានយ៉ាងណាក៏ដោយ​​ ប៉ុន្តែក្រុមការងារបន្តពុះពាររាល់ឧបសគ្គរហូតសម្រេចបានលទ្ធផលគួរជាទីមោទនះក្នុងនោះមានដូចជា៖

. ក្រុមការងារថែទាំផ្លូវជាតិលេខ៩៥(ក្រុមទី១ក្រុមកៅស៊ូ) កាលពីថ្ងៃម្សិលមិញនៅតែបន្តការងារស្រោចកៅស៊ូសៀលស្នាមប្រេះស្រុតស្ថិតនៅចន្លោះគីឡូម៉ែត្រ៦៧+០០០ដល់គីឡូម៉ែត្រ៦៨+០០០

ជាលទ្ធផលសម្រេចបាន១៩០ម៉ែត្រការ៉េស្ថិតក្នុងឃុំរមណីយស្រុករវៀងខេត្តព្រះវិហារ។

. ក្រុមថែទាំផ្លូវជាតិលេខ៩៥​ (​ក្រុមទីក្រុមចោះ) ចោះជួសជុលផ្លូវ​​នៅគីឡូម៉ែត្រ៣៨+៥៨០ប្រវែង៨០x៦ម៉ែត្រ=៤៨០ម៉ែត្រការ៉េសម្រេចបាន៦៥% ស្ថិតក្នុងឃុំពុទ្រាស្រុកជ័យសែនខេត្តព្រះវិហារ។

. ការងារសាងសង់ស្ពានផ្លូវជាតិលេខ៩៥

ថ្ងៃម្សិលមិញនេះផងដែរ​ ​ក្រុមកាងារបានចាក់បេតុងធ្នឹម(Beam)​ ទី6 នៃស្ពានអូរឆែបប្រវែង៤៥ម៉ែត្រនៅគីឡូម៉ែត្រ០០+២២៥និងរៀបចំក្តាពុម្ពជញ្ជាំង(Abutment Wall A2) ស្ពានអូរតាំងយូ  ស្ពាន​​ទាំងពីរខាងលេីស្ថិតក្នុងឃុំឆែប១ស្រុកឆែបខេត្តព្រះវិហារ។

. ក្រុមកៀរសម្រួលផ្លូវក្រាលក្រួសក្រហមបានកៀរសម្រួលថែមក្រួសក្រហមផ្លូវជាតិលេខដែលមានប្រវែងសរុប៦១គីឡូម៉ែត្រចាប់ពីទីរួមស្រុកឆែបដល់ព្រំដែនកម្ពុជាឡាវឃុំកំពង់ស្រឡៅ១ស្រុកឆែបនៃខេត្តព្រះវិហារហេីយកាលពីថ្ងៃម្សិលមិញនេះសម្រេចបាន៧គីឡូម៉ែត្របន្ថែមទៀតសរុបរហូតមកដល់ថ្ងៃនេះសម្រេចបាន

១៣គីឡូម៉ែត្រហេីយ៕

 

អត្ថបទដែលជាប់ទាក់ទង