ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើកាំភ្លើងច្នៃបាញ់គូរទំនាស់ឲ្យរងរបួសក្នុងជម្លោះពាក្យសម្តី , ជនបង្កត្រូវចាប់ខ្លួនបាន បន្ទាប់ពីជននេះបានរត់គេចខ្លួន

17

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះតឹក ណាក់ អាយុ២៩ឆ្នាំ រស់នៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ត្រូវបាននគរបាលស្រុកស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីជននេះបានរត់គេចខ្លួនក្រោយពីបានប្រើកាំភ្លើងច្នៃបាញ់ទៅលើគូរទំនាស់ឲ្យរងរបួស ក្នុងជម្លោះពាក្យសម្តីកាលពីយប់ថ្ងៃទី១៤ ខែសីហា ។

ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនពីបទហិង្សាមានស្ថានទំងន់ទោស។ ក្រោយបង្កហេតុរួចរូបគេបានព្យាយាមរត់គេចខ្លួន តែត្រូវនគរបាលស្រាវជ្រាវចាប់បានមកវិញ ខណៈជនរងគ្រោះត្រូវបាននាំមកសង្រ្គោះនៅនិងមន្ទីរពេទ្យខេត្ត៕

អត្ថបទដែលជាប់ទាក់ទង