ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសកម្មករសំណង់ម្នាក់ស្លាប់ នៅសង្កាត់ផ្សារថ្មីទី២  ហើយសពដឹកចេញយ៉ាងប្រញាប់

16

ភ្នំពេញ៖ កម្មករសំណង់ម្នាក់បាន ស្លាប់ភ្លាមៗ
ក្រោយឈរកាន់ម៉ូទ័រកាត់លើ ជណ្តើរយោងនៅជាន់ទី៤  
ក្នុងការដ្ឋានសំណង់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ សពបុរសរងគ្រោះឈ្មោះ ផល  សុថុល ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ម្តុំរោងចក្រសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅមុនពេលកើតហេតុមានក្រុមជាង និងកម្មករជាច្រើននាក់ កំពុងធ្វើការ នៅក្នុងការដ្ឋានកើតហេតុខាងលើ ដោយឡែកជនរងគ្រោះ បានជិះជណ្តើរយោងនៅជាន់ទី៤។ 
រួចកាន់ម៉ូទ័រកាត់ធ្វេសប្រហែសទើបបណ្តាលអោយភ្លាត់ ម៉ូទ័រកាត់ដាច់ក្បាលខ្លួនឯង។
ស្លាប់ភ្លាមៗដោយក្បាលជ្រុះបាត់ខ្ទាតចូលគំនរកម្ទេចថ្ម ធ្វើអោយសមត្ថកិច្ចប្រើពេលជិត៤ម៉ោង ទើបរកក្បាលសពបុរសខាងលើនេះឃើញ។
ក្រោយពេលកើតហេតុម្ចាស់ការដ្ឋាន និងសមត្ថកិច្ចមូលដ្ឋាន សហការគ្នាបានយ៉ាងល្អ
ដើម្បីលាក់បាំងជាមួយក្រុមអ្នកសារព័ត៌ ដោយព្យាយាមមិនអោយមានការថតរូបយកសពជនរងគ្រោះបាននោះទេ
ដោយបានជួលរថយន្តដឹកសព ចូលដល់ក្នុងការដ្ឋាន ដឹកសពចេញយ៉ាងប្រញាប់ប្រញាល់ ទៅកាន់ស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង