ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិល្លាម៖ ករណីនេះជាគំរូ ក្នុងនាមជាមន្ត្រីភារកិច្ច បម្រើពលរដ្ឋគឺសំខាន់ណាស់ មិនថាយេីងលះបង់អ្វីត្រូវតែធ្វេីដោយមិនរួញរា

16


ខេត្តសៀមរាប៖ ហេតុការណ៍កើតឡើង ដោយអគ្គិភ័យឆាបឆេះ ទីតាំងលក់ដូរធុងហ្គាសមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្រុងសៀមរាប ខេត្តសៀមរាប ហើយ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ឈ្មោះ ហួត មុនី ពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្កាស បង្ករជាអគ្គីភ័យឆាបឆេះខាងលើ ដែលបច្ចុប្បន្ននេះលោកកំពុង សំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ។

លោកវិល្លាម ប្រធានគណបក្សខ្មែរក្រោក បានសម្ដែងការសោកស្ដាយចំពោះ លោក ហួត មុនី​ពិសាខ មន្ត្រីនគរបាល​ផ្នែក​អ​ន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុងករណីនេះ។

លោកបានឲ្យដឹងបន្ថែមទៀតថានេះជាគំរូ វីរៈភាពអោយមន្ត្រីមួយចំនួន សិក្សាស្វែងយល់ថា ក្នុងនាមជាមន្ត្រីភារកិច្ចបំរេីពលរដ្ឋគឺសំខាន់ណាស់ មិនថាយេីងលះបង់អ្វីត្រូវតែធ្វេីដោយមិនរួញរា ព្រោះវាជាកាតព្វកិច្ច ។

មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា
មនុស្សចំនួន០៤នាក់ ក្នុងនោះមានជនបរទេស០២នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារផ្ទុះហ្គាសនៅហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង នៅតាមផ្លូវលោកតាណឺយ ក្នុងក្រុងសៀមរាប ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយ សារផ្ទុះធុងហ្គាសហើយឆេះ នៅហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ទល់មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យរបួសមនុស្សចំនួន៤នាក់ ក្នុងនោះមានសន្តិសុខឯកជនយាមប្រចាំការនៅហាងបញ្ចូលហ្គាសរថយន្តចំនួន០១នាក់ , មន្ត្រីនគរបាលខេត្តម្នាក់ ដែលរងរបួសធ្ងន់ និង ជនជាតិបរទេសជាស្ត្រីចំនួននួន២នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវ ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងនថា មុនដំបូងមានរថយន្តមួយគ្រឿង បានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏ឮសូរផ្ទុះហើយចេញជាអណ្តាតភ្លើងឡើង បណ្តាលឱ្យផ្ទះអ្នកជិតខាងរងការខូចខាត ដោយបែកកញ្ចក់ខ្ទេចនៅក្នុងផ្ទះ ហើយបាននាំគ្នាជួយទាញទុយោបាញ់ទឹកដែរ ប៉ុន្តែដោយសារសន្ទុះនៃហ្គាស ធ្វើឱ្យវាឆាបឆេះកាន់តែខ្លាំង ទើបពួកគាត់នាំគ្នារត់យកឥវ៉ាន់រៀងៗខ្លួនចេញពីផ្ទះ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដែលបានដឹកនាំបញ្ជាកម្លាំងក្នុងការជួយពន្លត់អគ្គិភ័យនេះ បានឲ្យដឹងថា យើងនៅមិនទាន់ដឹងអំពីចំនួនអ្នករងគ្រោះ និងមូលហេតុពិតប្រាកដនៅឡើយទេ ដោយសារម្ចាស់ហាង និងកម្មករទាំងអស់បានរត់គេចខ្លួនបាត់ ប៉ុន្តែភ្លាមៗយើងថា មានមនុស្សចំនួន០៤នាក់ ដែលបានទទួលរងរបួសនៅក្នុងអំឡុងពេលកើតហេតុ ដែលខណៈពេលនេះ យើងរង់ចាំរបាយការណ៍ជាក់លាក់របស់សមត្ថកិច្ចជំនាញដែលកំពុងតែពិនិត្យស្រាវជ្រាវអំពីមូលហេតុនេះ ។

នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តបានដឹកនាំកំលាំងចុះសួរសុខទុក្ខមន្ត្រីនគរបាលយើងលោក ហួត មុន្នីពិសាខ ដែលរងគ្រោះដោយសារអគ្គីភ័យក្នុងពេលចុះជួយអន្តរាគមន៍ ករណីផ្ទុះស្ទែនហ្គាសកាលពីវេលាម៉ោង១៣.១៥នាទីរសៀលនេះ ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ស្នងការ បាននាំយកថវិការមួយចំនួន និងគ្រឿងឧបភោគបរិភោគ ទៅជូនក្រុមគ្រួសារមន្ត្រីនគរបាលរងគ្រោះ។ សូមបញ្ជាក់ផងដែរថានៅពេលនេះមន្ត្រីនគរបាលរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអូរប៊ុន ប្រទេសថៃ៕


អត្ថបទដែលជាប់ទាក់ទង