ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​​ម្នា​ក់ ​​ត្រូ​វ​ក្មេងទំនើង​មួយក្រុម ​​ត្រួតគ្នា ​វាយ​​សម្លាប់​

15


​ភ្នំពេញ ៖ ករណី​អំពើ​ឃាតកម្ម​មួយ​​​បានកើ​ត​ឡើង បង្កដោយ​ក្មេងទំនើងមួយក្រុម ​​​​បាន​​​វាយ​​ទៅលើ​បុរស​ម្នាក់​​​បណ្តាល​​ឲ្យ​​ស្លាប់​ក្នុង​ថ្លុកឈាម ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​​រំល​ងអ​ធ្រាត្រ ឈានចូល​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ នៅលើ​ផ្លូវ​ទំន​ប់​​កប់​ស្រូវ​(​វិថី​​វិ​មាន​ឈ្នះ​-​ឈ្នះ​) ​ស្ថិតក្នុ​ង​​ភូមិ​ភ្លូ​ផ្អែម ​សង្កា​ត់​គោ​ក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​។​

​សាកសព​ពុំ​ស្គាល់ឈ្មោះ ​ទីលំនៅ ភេទ​ប្រុស សព​សប្បុរ​ខ្មៅ​​ស្រ​អែម មាឌ​ល្មម កំពស់​១,៦៥ ម៉ែត្រ ។​

​ភិនភាគ​ពិសេស ៖ ១.​នៅ​ដើមដៃ​ឆ្វេង​​មា​ន​​ចាក់​​សាក់​រូ​ប​តុ​ក្កតា​​ពណ៌​ខៀ​វ​, មាន​ចាក់​សាក់​រូប​ក្បា​ល​​ខ្លា​នៅ​​ដើម​ដៃ​ឆ្វេ​ង​ព​ណ៌​​ខៀវ និង​នៅ​ចង្កេះ​ស្តាំ​មាន​ចាក់​ដាក់​រូប​​​មនុស្ស​​ប្រុស​​ស្រី​ ។​ ​សមត្ថកិច្ចបាន​ធ្វើការ​បូម​យ​ក​​ទឹកនោ​ម​​ចេញពី​​សាក​សព​​ចំនួន​​១០cc​យកមក​វិភា​គ​រកឃើញ​សារ​​ធាតុ​ញៀន​ប្រភេ​ទ មេ​តំ​ហ្វេ​តា​​មីន​ ។​

​សម្ភារៈ​បន្ស​ល់​នៅ​​កន្លែ​ងកើ​តហេតុ ៖ ១.​ម៉ូតូ​សង់​ពណ៌​ខ្មៅ​ពា​ក់​​ផ្លាក​លេខ ភ្នំពេញ 1AE-5817, មួកសុវ​ត្ថិភា​ព​១, ស្បែកជើង​១​គូ​​ដុំ​ថ្ម​១​​ដុំ និង​ដប​ជ័រ​ដាក់​សាំង​​ចំ​ណុះ​​កន្លះ​​លីត្រ​​ចំនួន​​២​ដប ​(​ស​ម្ភារៈ​​ទាំង​នេះ​ប៉ុ​ស្តិ៍​រ​ក្សាទុក​)​។​

​តាម​ការ​បំភ្លឺ​​ពី​ឈ្មោះ​ ថោង វុទ្ធី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​អ្នកលក់​សាំង​នៅលើ​​ផ្លូ​វ​​ទំនប់​​ក​ប់​ស្រូវ​) ​បានឲ្យដឹងថា នៅវេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ​ខែសីហា ឆ្នាំ​២០១៩ គាត់​កំពុង​អង្គុយ​​ល​ក់​សាំ​ង ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូ​តូ​​ម៉ាក​​សង់​​ព​ណ៌​ខ្មៅ​​មកពី​​ទិស​ខាងជើង​មកចាក់​​សាំង​​កន្លះ​​លីត្រ និង​ទិញ​១​លី​ត្រ​ទៀត ​ដាក់​​ដ​ប​ទឹ​ក​សុ​ទ្ធ​ចំ​នួន​២​ដប ពេលនោះ​គាត់​​ឃើ​ញ​មាន​មនុស្ស​ប្រុស​មួ​យ​ក្រុម​​ក្មេង​ៗ​ជិះ​ម៉ូតូ​៤​​គ្រឿង​​ ឈប់​ចាំ​នៅ​ខាងជើង​ចំងា​យ​​ពី​​កន្លែ​ង​ល​ក់​សាំ​ង​​ប្រហែ​ល​​១០០​ម៉ែត្រ ។ ពេល​ជនរងគ្រោះ​​ជិះ​​ចេញ​​ទៅ​វិញ ស្រាប់តែ​ប្រុ​ស​​មួយ​ក្រុម​​ក្មេង​ទាញ​​មួកសុ​វត្ថិ​ភាព​​គប់​​ទៅលើ​​ជនរ​ងគ្រោះ ហើយ​ជិះ​ម៉ូតូ​ដេញតាម​វា​យ​​ពី​ក្រោយ​​រហូ​តដល់​​ចំងា​យ​​ប្រហែល​​៣០​០​​ម៉ែត្រ​ខាងមុខ​ទៀត ប្រហែល​​២០​នាទី​ឃើញ​មាន​​សម​ត្ថកិ​ច្ច​ម​ក​សួរនាំ ទើប​គាត់​​ដឹ​ងថា ជនរងគ្រោះ​ស្លា​ប់​​។​​

​តាម​ការបំភ្លឺ​​ពី​​ស្ត្រី​ម្នាក់ទៀត ​មាន​មុខរប​រ​​លក់ដូរ បានឲ្យដឹងថា​ នៅ​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ ២០១៩ វេលា​ម៉ោង ១​យប់ គាត់​កំពុង​ក្នុង​ក្នុងផ្ទះ ​ស្រាប់​តែ​ឮ​​សំឡេង​ម​នុស្ស​​ស្រែកថា ម៉ែអើយ​ជួយ​​ផ​ងៗ និង​ឮសូរ​សំឡេ​ង​​ភូស​ៗ​ពី​​កន្លែង​កើតហេ​តុ គាត់​ក៏​ដើរ​ចេញ​ម​កក្រៅ​​ឃើញ​​មាន​ក្មេងប្រុស​ចំ​នួ​ន​៦​នាក់ ជិះ​ម៉ូតូ​ចំនួន​​៣​គ្រឿង ​មិនដឹ​ង​​ម៉ាក​ជិះ​ទៅ​​ទិ​ស​ខា​ងត្បូង​ បន្ទាប់មក​គាត់​ក៏​​មក​​មើ​លឃើ​ញ​ជ​នរង​គ្រោះ​​ដេកស្លា​ប់​នៅលើ​​ថ្លុក​ឈា​ម​តែ​ម្តង​។​

​ករណីនេះ សមត្ថកិច្ច​បានធ្វើកា​រ​​សន្និ​ដ្ឋាន​ថា ជនរងគ្រោះ​ស្លាប់​ដោយ​វាយ​​​ក្បាល​ (​បែ​ក​​​ក្បាល​​ចេញ​​ខួរ​) ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង