ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពផ្លូវលំបាកធ្វើរថយន្តរងការខូចខាតខ្លាំងមិនអាចបន្តការប្រណាំងនៅថ្ងៃទី២

21

ភ្នំពេញ៖ប្រធានក្រុមការងារបច្ចេកទេស Kara កម្ពុជាដែលជាអ្នករៀបចំការប្រណាំងរថយន្តរបស់កម្ពុជា លោក ជីវ័ន្ត បូរិន បានបញ្ជាក់់ថា គ្រឿងបន្លាស់ ប្រព័ន្ធភ្លើង និងសម្ភារៈជួសជុលផ្សេងៗទៀត មិនមែនជាបញ្ហានោះទេ ប៉ុន្តែស្ថានភាពផ្លូវមានចំងាយឆ្ងាយ និងលំបាកខ្លាំងបានធ្វើរថយន្តរងការខូចខាត មិនអាចបន្តការប្រណាំង ក្នុងថ្ងៃទី២បាន។
ព្រឹត្តការណ៍ប្រណាំង Asia Cross Country Rally ២០១៩ លើចំងាយផ្លូវជិត ៦០០គីឡូម៉ែត្រ ចេញដំណើរពី ខេត្ត ណាខនណាយ៉ុក ឆ្ពោះទៅ ខេត្ត កំផែងពេជ្រ ។
ប្រធានក្រុមបច្ចេកទេសរូបនេះជឿជាក់ថាថ្ងៃប្រណាំងទី៣ក្រុមកម្ពុជានឹងទទួលបានលទ្ធផលល្អ សម្រាប់ព្រឹត្តការណ៍កម្រិតអាស៊ីមួយនេះ ជាពិសេសនៅជុំបន្តៗទៀត ដោយក្រុមការងារបានព្យាយាមជួសជុលពេញមួយយប់យ៉ាងយកចិត្តទុកដាក់ ហើយយប់នេះក្រុមការងារបន្តត្រួតពិនិត្យឡើងវិញ ដើម្បីធានាថាថ្ងៃទី៣កម្ពុជា នឹង រកចំណាត់ថ្នាក់មួយដ៏ល្អវិញ ។
ចំពោះក្រុមរថយន្តប្រណាំងវិញនោះកីឡាករ សោម សុកុសល និងកីឡាករ វង្ស គីមហួត បានបញ្ជាក់ថា ស្ថានផ្លូវប្រណាំងថ្ងៃទី២នេះ មានឧបសគ្គ និងស្មុកស្មាញច្រើន ដូចជាផ្លូវចង្អៀត ផ្លូវបាក់ដី មានថ្ម គ្រួស និងព្រៃ ប៉ុន្តែយើងនៅតែធ្វើបានល្អ មិនមានបញ្ហាខូចរថយន្តទេ ថែមទាំងបានប្រជែងឈ្នះ រថយន្ត២ទៅ៣គ្រឿងទៀតផង ។ កីឡាករទាំង២ បានបន្ថែមថា ក្រុមការងារបានធ្វើការត្រួតពិនិត្យបច្ចេកទេសខ្លះ និងមានផ្លាស់ប្តូរគ្រឿងមួយចំនួន ដើម្បីបញ្ជៀសបញ្ហាមិនល្អដែលអាចកើតឡើង នៅថ្ងៃស្អែក ។ ចំពោះលទ្ធផលវិញ រថយន្តលេខ១១៥ ទទួលបានចំណាត់ថ្នាក់រួមលេខ២១ រីឯ Class សាំងលេខ៧ ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ Asia Cross Country Rally ២០១៩ នឹងប្រណាំងលើចំងាយផ្លូវជាង ៤០០គីឡូម៉ែត្រ ពីខេត្ត កំផែងពេជ្រ ឆ្ពោះទៅ ខេត្ត មេស៊ុត ៕

អត្ថបទដែលជាប់ទាក់ទង