ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​នគរបាល​បង្រ្កាប​មុខសញ្ញាសង្ស័យ ជាចោរដេីរគាស់ផ្ទះនាពេលរាត្រី ដោយ​រួមជាមួយ​សម្ភារៈ​ ជាវត្ថុតាងអាចពាក់ព័ន្ធនិងការប្រព្រឹត្ដប​ទ​ល្មេីស​ បញ្ជូន​មកស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​

16

កំពង់ស្ពឺ​ ÷ កាលពី​រាត្រី​ថ្ងៃទី១៤ខែសីហា ឆ្នាំ២០​១​៩ វេលាម៉ោង០២ នឹង០០នាទីរំលងអាទ្រាត កម្លាំ​ងសមត្ថកិច្ចប៉ុស្តិ៍នគរបាលត្រែងត្រយឹងបានល្បា​ត​​ពួនស្ទាក់​ ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​និងបា​នឃាត់ខ្លួនសាកសួរ​ជនសង្ស័យ​ ០១នាក់​ ​ឈ្មោះភួង ចាន់ថន ហៅចាន់ ប្រុស អាយុ​ ៣៩ឆ្នាំ នៅភូ​មិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ពាក់​ ព័ន្ធ​ ករណីលួចគាស់ផ្ទះរបស់ឈ្មោះជាម វ៉េត ប្រុ​ស​ អាយុ៦៣ឆ្នាំ រស់នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង០០ នឹង៤៨នាទី
សមត្ថកិច្ច​រកឃើញ​ដកហូតបានសម្ភារៈជាវត្ថុតាង​ រួមមាន​ ទុល្វីសដងវែង ចំនួន០១​ ;​ ទូរស័ព្ទអិនចុចពិលចំនួន០១​ ,​ ស្រោមបិទមុខ ចំនួន០១ ។

តាមព័ត៌មាន​បញ្ជាក់​នគរបាលជំនាញព្រហ្មទណ្ឌ​ ថាមុខសញ្ញាសង្ស័យនេះធ្លាប់ជាប់ពន្ឋនាគារខេត្តត្បូងឃ្មុំ ចំនួន​ ០២លើក​មកហើយ”ពីបទលួច”​។

បច្ចប្បន្ន​នគរបាល​ស្រុក​ភ្នំស្រួច​ បានបញ្ជូនមុខ​ស​ញ្ញា​សង្ស័យ​រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ មកការិយាល័​យជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តកំពង់ស្ពឺ​ ដេីម្បីចំណាត់ការស្រាវជ្រាវតាមនីតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង