ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភួង ណាំហងអាចនឹងឆ្លងផុតជុំទី១ ជាមួយស៊ឹម ប៊ុនឆៃឬទេ?

25


ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់ថ្ងៃទី១៧សីហាអ្នកប្រដាល់ភួង ណាំហងក្លិបរស្មីកូនកំព្រាត្រូវជួបប្រកួតជាមួយស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដែលការប្រកួតនេះ
ជាការប្រកួតជុំទី១នៃវគ្គជម្រុះ ។
ណាំហងមិនសូវមាននរណាស្គាល់នោះទេចំពោះប៊ុនឆៃគេជាអ្នកប្រដាល់ជើងចាស់មួយរូបដែលមិនសូវមានឈ្មោះបោះសម្លេងឡើយ ។ទោះជាយ៉ាងដូច្នោះក្ដីក៏អ្នកប្រដាល់មកពីខេត្តបាត់ដំបងរូបនេះគេតែងតែប្រកួត
គ្រប់ទឹកជានិច្ច ។
ចំពោះភួង ណាំហងវិញមិនសូវមាននរណាស្គាល់ទេតែគេហ៊ានចុះឈ្មោះចូលរួមប្រកួតដណ្ដើមពាន
រង្វាន់បែបនេះទំនងជាមិនខ្សោឡើយ ។ការប្រកួតអ្នកឈ្នះនឹងបានឡើងទៅប្រកួតបន្តនៅជេះទី២​ឯ អ្នកចាញ់គឺ
ហាលអាវត្រឹមនេះតែម្ដង ។ស៊ឹម ប៊ុនឆៃ និង ភួង ណាំហងនរណាមានសមត្ថភាពឆ្លងផុតវគ្គជម្រុះជុំទី១នេះ ?
ប្រកួតជម្រុះក្នុងជុំទី១នៃព្រឹត្តិ្កការណ៍នេះដែរអ្នកប្រដាល់ពុទ្ធ សំបូរក្លិបក្លិបពុទ្ធសេរីវង្សប្រកួតជាមួយអ្នក
ប្រដាល់ស៊ន រ៉ាគីមមកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ។
សំបូរជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃរហ័សធ្ងន់ កែងល្អ​តែជង្គង់ និង ទាត់មិនសូវជាច្បាស់ប៉ុន្មាន
ទេ។ពួកគេពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកឡើយតែមន្ត្រីគ្រប់គ្រងការប្រកួតបានប្រាប់ឲ្យដឹងថាពួកគេមានសមត្ថ
ភាពមិនលើសខ្វះគេនឹងប្រកួតគ្នាបានល្អមើល ។
សមត្ថភាពប៉ុនគ្នាបែបនេះតើពុទ្ធ សំបូរ ឬ ស៊ន រ៉ាគីមជាអ្នកដណ្ដើមបានកៅអីសម្រាប់វគ្គជមរុះជុំទី២បន្ត
​ទៀត ?
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់វង្ស ណយក្លិបកុលបុត្រគុនខ្មែរជួបជា
​មួយអ្នកប្រដាល់ជើងខ្លាំងថៃក្វាន់ អេក ស័រ សុផាប(Kwan Ek Sor Sophap)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧១
​គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរទើបតែមួយរយៈនេះដែលគេខានបង្ហាញ
​មុខនៅស្រុកខ្មែរ ។គេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលកណ្ដាប់ដៃវ៉ៃចេញរហ័ស ជើងធ្ងន់ និងការពារបានរឹង
​មាំល្អ ។ចំពោះវង្ស ណយវិញគេជាអ្នកប្រដាល់ដែលចូលចិត្តប្រើជង្គង់ និង កែងផ្ដួលគូប្រកួតហើយអាវុធទាំងទ្វេរ
​របស់គេនេះវ៉ៃចេញមានប្រសិទ្ធិភាពណាស់ ។
ជំនួបមួយនេះមិនដឹងថាវង្ស ណយជាអ្នកឈ្នះ ឬ ក៏ក្វាន់ អេក ស័រសុផាបជាអ្នកឈ្នះនោះឡើយ ។ពួក
គេទាំង២រូបសុទ្ធតែមានឳកាសឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អនោះទេ ។

អត្ថបទដែលជាប់ទាក់ទង