ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដេីមកញ្ឆាស្រស់ចំនួន៧៣០ដេីម ត្រូវបាន​នគរ​បាលស្រុកសំឡូតកាប់បំផ្លាញ

13

បាត់ដំបង៖ ដេីមកញ្ឆាស្រស់ចំនួន៧៣០ដេីមត្រូវបាន​នគរ​បាលស្រុកសំឡូតកាប់បំផ្លាញចោលក្នុងដី​ចម្ការ​មួយកន្លែងស្ថិតនៅឃុំកំពង់ល្ពៅស្រុកសំឡូត​ ខខេត្តបាត់ដំបង។

នៅថ្ងៃអង្គារ៍​១៣​ កេីត​ ខែ​ ស្រាពណ៍​ ឆ្នាំកុរឯក​ស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ១៣​ ខែ​ សីហា​ ឆ្នាំ​២០១៩​ វេលាម៉ោង​១៥​ និង០០នាទីអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ក៏ដូចជាមតិណែនាំរបស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ឯក​ កៅ​ ស៊ុនកាំង​ អធិការនគរ​បាលស្រុកសំឡូត​ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងអន្តាគមន៍​របស់អធិការដ្ឋាននគរបាលស្រុកសំឡូតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ល្ពៅ ចុះបង្រ្កាប​ការដាំដុះកញ្ឆាមួយកន្លែងស្ថិតនៅ​លេីដីចម្ការក្នុងភូមិព្រៃធំ​ ឃុំកំពង់ល្ពៅ​ ស្រុកសំ​ឡូត​ ខេត្តបាត់ដំបង​ ដែលដាំលាយឡំជាមួយនឹងដំណាំដំឡូង​ ។ នគរបាលបាន​កាប់និងដុតបំផ្លាញ​​ចោលនូវកញ្ឆាចំនួន៧៣០ដេីម​ ដែលប្រជា​ពល​រដ្ឋឈ្មោះយឿន រើន ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិឃុំខាងលើជាអ្នកលួចលាក់ដាំដោយ​ គ្មានការអនុញ្ញាត​។

អ្នកដាំកញ្ឆាឈ្មោះ​ យឿន​ រេីន​ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការសាកសួរជុំវិញករណីដាំដុះកញ្ឆាដែលមានចំនួនច្រេីន​នេះហេីយ៕

អត្ថបទដែលជាប់ទាក់ទង